Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ា​វ ! យ៉ា​យ៉ា ជាប់​ឈ្មោះ​ជាតា​រា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ជាងគេ​ឆ្នាំ​២០២០​នៅ​ថៃ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តារាសម្តែងជួរមុខរបស់ថៃដែលមានប្រជាប្រិយភាពខ្លាំង និងទទួលបានអ្នកគាំទ្រជាច្រើននៅក្នុងស្រុក និងក្រៅស្រុកនោះនាងយ៉ាយ៉ា (YaYa Urassaya)

បានធ្វើឲ្យមហាជនចាប់អារម្មណ៍ថែមមួយកម្រិតទៀត បន្ទាប់ពីនាងត្រូវបានជ្រើសរើសនិងជាប់ឈ្មោះជា «តារាដែលមានភាពស្រស់ស្អាតជាងគេ នៅក្នុងប្រទេសថៃសម្រាប់ឆ្នាំ ២០២០» ។ ការឲ្យចំណាត់ថ្នាក់ទៅលើរូបសម្រស់បែបនេះធ្វើឡើងតាមរយៈការដាក់ឲ្យបោះឆ្នោត នៅក្នុងកម្មវិធី «ស្ត្រីដែលមានភាពស្រស់ស្អាតជាងគេ» និងបានចេញលទ្ធផល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ តាមរយៈបណ្តាញសារព័ត៌មាន Starmometer ។

បន្ថែមពីការជាប់លេខ១ ជាតារាស្រស់ស្អាតបំផុតនៅថៃ នាងយ៉ាយ៉ា ដែលជាតួអង្គឯកក្នុងរឿងព្រះម៉ែនាគី វគ្គ២នោះក៏បានជាប់ចំណាត់ថ្នាក់លេខ៤ ជាស្រីស្អាតនៅក្នុងចំណោមតារាស្រី ដែលមានភាពស្រស់ស្អាតនៅប្រទេសអាស៊ាន ។

ខណៈដែលសមាជិកក្រុមតារាចម្រៀងកូរ៉េ លីសា ( Liza ) ទទួលបានចំណាត់ថ្នក់លេខ២ និងតារាសម្តែងកូរ៉េ Son Ye Jin ដែលបានសម្តែងរឿងភាគកូរ៉េ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងរឿង« Crash Landing on You» ទទួលបានចំណាត់ថ្នាក់លេខ១ការជាប់ចំណាត់ថ្នាក់ល្អយ៉ាងនេះរឹតតែធ្វើឲ្យតារាស្រីរូបនេះ កាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំងឡើងមួយកម្រិតទៀត ពីព្រោះតែភាពស្រស់ស្អាត មានទេពកោសល្យខាងសម្តែង និងច្រៀង ដែលជាហេតុធ្វើអោយតារារូបនេះ មានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅប្រទេស ហើយក៏ជាតារាដែលក្តោបបាននូវពាណិជ្ជកម្មទីផ្សារសម្រាប់ការថតស្ពតឲ្យផលិតផលប្រែនធំៗ ៕

ដកស្រង់ពី៖ កោះសន្ដិភាព