Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗ! លេចមុខ Toyota Hilux ឆ្នាំ២០២១ កាត់ទៅរក RAV4

  • បោះពុម្ព

ក្រុមហ៊ុន Toyota បានលាក់យ៉ាងជិតអំពីព័ត៌មាននៃរថយន្ត Hilux ស៊េរីឆ្នាំ២០២១ ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ មានការបែកធ្លាយរូបថតជាលើកដំបូងបង្អស់ នៅលើបណ្តាញអ៊ីនធឺណិត។

បើតាមរូបថតបែកធ្លាយនោះ បង្ហាញឲ្យឃើញថា រថយន្ត Toyota Hilux ថ្មី មានផ្នែកខាងមុខកាត់ទៅរករថយន្ត RAV4 ជំនាន់ទី៥ ជាមួយនឹងប៉ាណាមុខធំរាងផ្តេក។ក្នុងនោះ យើងក៏អាចសង្កេតឃើញចង្កៀងមុខរបស់វា មានសភាពខុសប្លែកពី Hilux បច្ចុប្បន្ន ហើយនៅលើកាងមុខមានរន្ធបឺតខ្យល់ និងអំពូលកាត់អ័ព្ទថ្មីផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Toyota មិនទាន់បានបញ្ចេញព័ត៌មានលម្អិតផ្លូវការណាមួយ អំពី Hilux ឆ្នាំ២០២១ នេះឡើយ ដូច្នេះយើងមានតែរង់ចាំមើលទៀតប៉ុណ្ណោះ៕

ដកស្រង់ពី៖sabay