Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេមណាស់! Hyundai ចេញឡាន Santa Fe ឆ្នាំ២០២១ ឌីហ្សាញថ្មីរឹតតែស្អាត

  • បោះពុម្ព

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានប្រើគ្រោងឆ្អឹងថ្មី និងរៀបចំកាប៊ីនខាងក្នុងឡើងវិញផងដែរ។

រថយន្ត SUV ខ្នាតមធ្យមនេះមានទទឹងខ្លួនធំជាងមុន ហើយបំពាក់ប៉ាណាថ្មីរឹតតែអង់អាច ជាមួយនឹងចង្កៀងមុខថ្មី ដែលមានអំពូលបំភ្លឺពេលថ្ងៃ រាងជាអក្សរ “T” យ៉ាងទាក់ទាញ ទៀតផង។

រីឯផ្នែកខាងក្រោយវិញ ចង្កៀងរបស់វាបានឌីហ្សាញថ្មីជាខ្សែបន្ទាត់រត់កាត់ពេញផ្នែកខាងក្រោយតែម្តង។ក្រឡេកទៅមើលកាប៊ីនខាងក្នុង Santa Fe ឆ្នាំ២០២១ ធំទូលាយ និងប្រណីតជាងមុន ហើយបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីញ Touchscreen និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ផងដែរ។

ជាលើកដំបូងបង្អស់របស់ Santa Fe ដែលផ្តល់នូវមុខងារ Terrain Mode នៅលើកន្លែងបញ្ជាកណ្តាល ដែលអាចឲ្យអ្នកបើកបរជ្រើសរើសប្រភេទបើកបរដូចជា Sand, Snow and Mud, Eco, Comfort, Sport និង Smart។

ថ្វីបើមិនទាន់បង្ហាញពីជម្រើសម៉ាស៊ីនរបស់វា ប៉ុន្តែគេរំពឹងថា Santa Fe ថ្មី នឹងផ្តល់ជម្រើសម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៥សេះ និង ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មនាកម្លាំង ២៣៥សេះ ព្រមទាំងម៉ាស៊ីន Plug-in Hybrid កម្លាំង ២៦១សេះ ទៀតផង។ វានឹងចេញលក់នៅក្នុងឆ្នាំ២០២០ នេះតែម្តង៕

ដកស្រង់ពី៖sabay