បណ្តាញសង្គម

កាមេរ៉ា 108MP របស់ Motorola Edge+ មិនអាចស្ថិតក្នុងលំដាប់កំពូលទាំង ១០

Motorola Edge+ ដែលជាស្មាតហ្វូនលំដាប់ Flagship ជំនាន់ចុងក្រោយរបស់ Motorola មានបំពាក់ប្រព័ន្ធកាមេរ៉ាដ៏លេចធ្លោមួយ ដែលមានកាមេរ៉ាមេទំហំ ១០៨MP, មានកាមេរ៉ា Telephoto អាច Zoom បានបីដង និងកាមេរ៉ា Ultrawide មួយគ្រាប់ទៀត។

ប្រព័ន្ធកាមេរ៉ានេះដែរ អាចឲ្យ Motorola Edge+ ទទួលបានពិន្ទុសរុបត្រឹម ១១៣ ពីការធ្វើតេស្តរបស់ DxOMark មិនអាចឲ្យស្មាតហ្វូននេះស្ថិតក្នុងលំដាប់កំពូលទាំង ១០។ ប៉ុន្តែវាស្ថិតនៅលំដាប់ពិន្ទុដូចគ្នានឹងស្មាតហ្វូនខ្លាំងៗកាលពីឆ្នាំ ២០១៩ ដូចជា Galaxy S10+ និង OnePlus 7T Pro។

ចំពោះការថតរូបសន្លឹក Edge+ ទទួលបានពិន្ទុចំនួន ១១៩ ដែលគេបានលើកសរសើរកាមេរ៉ាមេ និងកាមេរ៉ា Ultrawide អាចផលិតរូបភាពបានស្អាត រូបភាពគឺមានភាពច្បាស់និងពណ៌ស្អាត ហើយមានគ្រាប់ Noise ទាប។

ចំណុចខ្សោយគឺនៅត្រង់កាមេរ៉ា Telephoto ដែលពេល Zoom លើសពីបីដង រូបភាពចាប់ផ្ដើមបាត់បង់គុណភាពរហ័សបំផុត។ចំពោះការថតវីដេអូវាអាចទទួលបាន ១០១ពិន្ទុ ដែលពិន្ទុនេះគឺស្ថិតនៅក្បែរនឹង Galaxy S20 Ultra និង iPhone 11 Pro Max ដែរ ដោយចាញ់ត្រឹម ១ពិន្ទុប៉ុណ្ណោះ ហើយពិន្ទុនេះគឺលើសពីអ្វីដែល S10+ និង 7T Pro ទទួលបាន។

វីដេអូ 4K/30fps មានសភាពច្បាស់ល្អ និងមាន Dynamic Range ស្អាត ដែលលេចធ្លោព្រោះកាមេរ៉ាទំហំ ១០៨MP។ ចំពោះការថតវីដេអូនៅទីងងឹតក៏ធ្វើការបានល្អដែរ ដោយវាអាចរក្សាគ្រាប់ Noise ឲ្យទាប បានល្អជាង iPhone 11 Pro Max ទៅទៀត៕

 

ដកស្រង់ពី៖sabay