Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

App ដែលមានអ្នកដំឡើងដល់ ៥លានដងក្នុងពេលដ៏ខ្លី ត្រូវ Google ដកចេញបាត់

  • បោះពុម្ព

កម្មវិធីថ្មីដែលមានឈ្មោះថា Remove China Apps បានពេញនិយមខ្លាំងនៅប្រទេសឥណ្ឌាកាលពីសប្ដាហ៍មុន ហើយបានក្លាយជាកម្មវិធីឥតគិតលុយលំដាប់លេខមួយនៅឥណ្ឌា។

ពេលនេះ Google បានបញ្ចេញសកម្មភាពដោយដកកម្មវិធីនេះចេញពី Play Store។កម្មវិធីខាងលើមានអ្នកទាញយកដល់ជាង ៥លានដងឯណោះ ក្នុងរយៈពេលប្រមាណ ២សប្ដាហ៍ប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់ TechCrunch បានឲ្យដឹងថាកម្មវិធីនេះត្រូវបានដកចេញព្រោះតែបានល្មើសនឹងច្បាប់ឈ្មោះ Deceptive Behavior របស់ Play Store។ Google និយាយថាខ្លួនមិនអនុញ្ញាតឲ្យមានកម្មវិធីដែលណែនាំឲ្យអ្នកប្រើប្រាស់ Uninstall ឬលុបកម្មវិធីរបស់គូភាគីម្ខាងទៀតនោះទេ លុះត្រាតែវាជាកម្មវិធីសុវត្ថិភាព។

Remove China Apps មានដំណើរការដោយស្កេននូវកម្មវិធីដែលមានដំឡើងលើទូរសព្ទ ហើយនឹងឲ្យដំណឹងចំពោះកម្មវិធីណាដែលអភិវឌ្ឍន៍ដោយ Developer ចិន មានប្រភពពីប្រទេសចិន។ កម្មវិធីនេះក៏មានផ្ដល់នូវជម្រើសឲ្យលុបកម្មវិធីចិនណាមួយភ្លាមៗផងដែរ។

គួរដឹងថាកម្មវិធីខាងលើនេះមានចំនួនអ្នកទាញយកច្រើននៅឥណ្ឌាក៏ដោយសារតែប្រទេសឥណ្ឌា និងប្រទេសចិន កំពុងតឹងសរសៃកដាក់គ្នាជុំវិញជម្លោះព្រំដែននៅតំបន់ជួរភ្នំហិមាល័យ៕

ដកស្រង់ពីsabay