Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនិពន្ធ និង​ជាតា​រា​ច្រៀង​វ័យក្មេង​មាន​ម​ហិច្ឆតា​ចង់​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ​មាន​ស្តង់ដា​ដូច​បណ្តា​ប្រទេស​លើ​សកលលោក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដោយស្រឡាញ់វិស័យសិល្បៈបានជំរុញឲ្យយុវជននារីម្នាក់ ជំនះឧបសគ្គជាច្រើនរហូតក្លាយជាអ្នកនិពន្ធ និងអ្នកច្រៀងចម្រៀងបានខ្លួនឯង ចង់ឲ្យវិស័យសិល្បៈខ្មែរមានស្តង់ដា ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសលើសកលលោក ។

នេះបើតាមតារាចម្រៀង ចិត្ត កញ្ចនា ។ តារាចម្រៀង ចិត្ត កញ្ចនា ដែលមហាជនទទួលស្គាល់ថា ជាតារាចម្រៀង Original Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះបានបង្ហាញនូវ Album ចម្រៀងថ្មីដែលមានចំណងជើងថា «អារម្មណ៍» ។ កញ្ចនាបានឲ្យដឹងថា Album «អារម្មណ៍» ដែលមានបទចម្រៀងសរុបចំនួន ៨បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា បានធ្វើការសម្ភាសន៍ផ្ទាល់ខ្លួនជាមួយសកម្មភាពនានា ។

ក្នុងវ័យប្រមាណជាង២០ឆ្នាំ កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញបានចំណាយពេល ប្រហែលមួយឆ្នាំ ដើម្បីផលិតនេះ គឺកញ្ញាបានសម្ភាសន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រ និងមិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រសអារម្មណ៍ពិតទាំងស្រលាញ់ សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ ។

ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ៣បទ ដើម្បីត្រៀមជ្រើសរើសនូវសាច់រឿងបន្ទាប់ ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា) ។

កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិកាជាច្រើនសម្រាប់ការផលិត Album នីមួយៗ ដោយសារតែកញ្ចនា ជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត ប៉ុន្តែក្តីស្រមៃរបស់កញ្ចនា គឺមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្ត្រីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍ លឿនទៅមុខ ក្នុងកំរិតស្តង់ដាមួយដែលអាចប្រកួតប្រជែង ជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ ។

ជាមួយគ្នានោះដែរ កញ្ចនា បានបន្តទៀតថា ដើម្បីឲ្យវិស័យឧស្សាហ៍កម្មតន្ត្រីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួម និងអោយតម្លៃនូវស្នាដៃនិពន្ធ និងស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា ។

កញ្ចនាបានបញ្ជាក់ថា ៖«ពួកខ្ញុំជាសិល្បៈករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើត និងអភិវឌ្ឍស្នាដៃសិល្បៈ ហើយការងារបន្ទាប់ គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់អោយចូលរួមលើកស្ទួយ និងអោយតម្លៃសិល្បៈករក្នុងស្រុកដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរនោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា»៕

ដកស្រង់ពី៖ Sabay