បណ្តាញសង្គម

មិនមែនរឿងតូច! Google និង Samsung កំពុងដោះស្រាយរឿង រូបភាពដែលធ្វើឲ្យទូរសព្ទខូច

កាលពីដើមសប្ដាហ៍ Ice Universe ដែលជាអ្នកបញ្ចេញព័ត៌មានបែកធ្លាយអំពីផលិតផល Samsung ជាញឹកញាប់ បានចែករំលែកអំពី File រូបភាពមួយ ដែលអាចធ្វើឲ្យស្មាតហ្វូនមួយចំនួនជាពិសេសម៉ូដែល Samsung ត្រូវខូចប្រើការលែងកើត។

ព័ត៌មានចុងក្រោយបានឲ្យដឹងថា នាពេលនេះ Google និង Samsung កំពុងតែធ្វើការសាកល្បងដោះស្រាយលើបញ្ហាទាក់ទងនឹងរូបភាពមួយសន្លឹកនេះ។ ប៉ុន្តែគេមិនបានបញ្ជាក់ថាដំណោះស្រាយអាចនឹងចេញនាពេលណានោះទេ។កន្លងមកគេយល់ថារូបភាពមួយសន្លឹកខាងលើអាចធ្វើឲ្យស្មាតហ្វូន Android មួយចំនួនគាំងប្រើការលែងកើតពេលកំណត់ជា Wallpaper គឺវាជាប់ពាក់ព័ន្ធនឹងការបម្លែង Color Space លើប្រព័ន្ធប្រតិបត្តិការ Android។

ប៉ុន្តែបើតាម Romain Guy ដែលជាអ្នកធ្វើការនៅ Google បានឲ្យដឹងថា បញ្ហាពីក្រោយគឺជាប់ទាក់ទងនឹងវិធីដែល Android ធ្វើការគណនាលើពន្លឺនៃរូបភាព ដោយមិនបានបញ្ជាក់លម្អិតបន្ថែមឡើយ៕

 

ដកស្រង់ពី៖SABAY