បណ្តាញសង្គម

មើល​ម៉ាក​រថយន្ត​ល្បីៗ ផលិតដោយចិន ដាក់​លក់​ហូរហែ ខ្លះ​តម្លៃ​តែ​ជាង ៥ ពាន់​ដុល្លារ

ស្លាកយីហោក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលក្នុងលោករមែងមានក្នុងប្រទេសជប៉ុន អ៊ីតាលី និងអាល្លឺម៉ង់ ចម្លែកអ្វីក្រុមហ៊ុនប្រទេសចិន Shandong Fengde បានផ្តល់ជូននូវប្រភេទរថយន្តទំនើបក្លែងក្លាយ (Clone) បែប LSEVs ដែលក្នុងស្រុកចិនអនុញ្ញាតឲ្យបើកបរបាន ដោយពុំទាមទារប័ណ្ណបើកបរ ព្រោះល្បឿនអតិបរមាដាក់កំណត់ត្រឹម ៦០ គ.ម/ម៉ ។

ចម្លងចេញពីត្រកូល Chiron EV របស់ក្រុមហ៊ុន Bugatti ម៉ូឌែលនេះបំពាក់កម្លាំងម៉ាស៊ីនតូចត្រឹម ៤ ០០០ វ៉ាត់ ជាមួយតម្លៃប្រមាណ ៦ ០០០ ដុល្លារ ឬកុម្ម៉ង់ដល់ ១០ គ្រឿងសរុបបញ្ចុះសល់ត្រឹម ៥ ០០០ ពាន់ដុល្លារ។

+Lamborghini Gallardo Mini EV Clone:ក្រុមហ៊ុនផលិតរថយន្តប្រណីតអ៊ីតាលីល្មមសូមខ្មាស បើរូបរាងក៏ដូច ប៉ុន្តែតម្លៃធូរថ្លៃត្រឹម ៥ ៣០០ ដុល្លារក្នុងមួយគ្រឿង។

+Audi R8 Mini EV Clone:ធ្លាប់តែឃើញក្រុមហ៊ុនអាល្លឺម៉ង់ដាក់លក់រថយន្ត Audi តម្លៃរាប់សិបមុឺនដុល្លារ ដល់ក្រឡេកមើល R8 ក្នុងស្រុកចិន រចនាបថកៅអីពីរសម្រាប់អ្នកធ្វើដំណើរ និងគ្រឿងបរិក្ខារក្លែងក្លាយ ស្ថិតក្នុងតម្លៃតែជាង ៥ ៥០០ ដុល្លារ។ បន្ថែមពីនេះបើវិលត្រលប់នឹកដល់ពិព័រណ៍តាំងបង្ហាញរថយន្តក្នុងទីក្រុងសៀងហៃកាលពីឆ្នាំ ២០១៧ ក៏សុទ្ធសឹងប្រមូលផ្តុំ ទៅដោយម៉ូឌែលរថយន្តប្លែកៗជាច្រើន ខ្លះចម្លងចេញពីAudi, Volkswagen, Jaguar, Rang Rover និង Mercedes-Benz ជាដើម។

+Zotye 2700 ចម្លងតាម Audi A6/Volkswagen Passat:រូបរាងកូនកាត់ A6 និង Passat នៃក្រុមហ៊ុនក្រៅស្រុក ម៉ូឌែល 2700 ប្រើម៉ាស៊ីនប្រភេទប្រេងសាំងចំណុះ ១,៨ លីត្រ បន្សំបច្ចេកវិទ្យាទំនើបមួយចំនួនកាត់ចេញពី BMW ខណៈតម្លៃប្រហែល ១៤ ០០០ ដុល្លារ។ 

+Zotye E200ចម្លងតាម Smart Fortwo:ជាកូនរថយន្តអគ្គិសនីដែលអាចធ្វើដំណើរបានចម្ងាយផ្លូវ ២០០ គ.ម រាល់ការសាកបញ្ចូលភ្លើងម្តង។ មិនត្រឹមល្បីល្បាញក្នុងស្រុក ក៏មាននាំចេញជាហូរហែទៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃប្រហែល ១៥ ០០០ ដុល្លារ។

+Hangteng EVចម្លងតាម Jaguar F-Pace:F-Pace របស់ Jaguar ជាប្រភេទរថយន្ត SUVs ដែលទទួលបានការគាំទ្រមួយ ប៉ុន្តែ EV ម៉ូឌែលនេះ មានលក្ខណៈខុសប្លែកពីគ្នាជុំវិញលក្ខណៈសម្បត្តិជាច្រើន។

+JMC S331 48Vចម្លងតាម Rang Rover Evoque:រត់លើផ្លូវបើមិនសម្លឹងឲ្យចំ ប្រាកដជាភ័ន្តថារថយន្ត Rang Rover តម្លៃជាង ១០ មុឺនដុល្លារ ប៉ុន្តែធាតុពិតជារបស់ក្រុមហ៊ុន JMC នៃប្រទេសចិនសោះ៕

ដកស្រង់ពី៖sabay