Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងវិធីផ្ទេររូបទាំងអស់លើ Facebook ដាក់ចូល Google Drive ការពារកុំឲ្យបាត់!

  • បោះពុម្ព

ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោកអាចផ្ទេររូបថត និងវីដេអូ របស់ពួកគេទៅ Google Drive បានយ៉ាងងាយស្រួល។

ការដាក់ឱ្យប្រើមុខងារនេះគឺជាផ្នែកមួយនៃកិច្ចសន្យា Data Transfer Project រវាងក្រុមហ៊ុន Facebook, Google, Microsoft និង Twitter ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការផ្ទេរទិន្នន័យពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ដោយមិនចាំបាច់ត្រូវតែនៅប្រើក្រុមហ៊ុនតែមួយរហូត។ ម៉្យាងវិញទៀត នេះក៏អាចជួយអ្នកប្រើប្រាស់រក្សាទុកទិន្នន័យកុំឱ្យបាត់បង់នៅពេលដែលគណនីណា មួយនោះត្រូវបានគេលួចចូល ហើយបំផ្លាញទិន្នន័យទាំងអស់ចោលនោះ។

ដើម្បីផ្ទេរទិន្នន័យពីគណនីហ្វេសប៊ុកទៅ Google Drive លោកអ្នកអាចចូលទៅក្នុង Settings របស់ហ្វេសប៊ុកដូចខាងក្រោម៖ នៅផ្នែកខាងស្តាំ ចុចលើសញ្ញា "គំនូស៣លើគ្នា" ចុចលើពាក្យ Settings ចុចលើពាក្យ Transfer a Copy of Your Photos or Videos ចុចលើ Choose Destination -> រើសយក Google Photos ចុច Next ហើយ Login ចូល Google Driveលោកអ្នកអាចផ្ទេរបានតែរូបថត ឬវីដេអូ ប៉ុន្តែមិនអាចផ្ទេរម្តងទាំងរូបថត និងវីដេអូ ក្នុងពេលតែមួយបានទេ៕

ដកស្រង់ពី៖sabay