Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូច ស៊ុន​និ​ច ទទូច​សុំ​កុំ​យល់​ច្រឡំ​រឿង​បាញ់ប្រហារ​នាង​ជា​រឿង​ស្នេហា​ត្រី​កោណ

  • បោះពុម្ព

ជាថ្មីម្តងទៀតអតីតតារាចម្រៀងដ៏ល្បីល្បាញនាង ទូច ស៊ុននិច បានទទូចស្នើសុំដល់មហាជនមួយចំនួនបញ្ឈប់ការយល់ច្រឡំពីការបាញ់ប្រហារមកលើរូបនាងថា ជារឿងស្នេហាត្រីកោណ តទៅទៀត។

ទូច ស៊ុននិច ក៏បានស្នើសុំឱ្យបញ្ឈប់យកបញ្ហារបស់នាងមកផ្សព្វផ្សាយ ហើយមកភ្ជាប់ស្នេហាត្រីកោណ ត្បិតនាងមិនបានធ្វើរឿងរ៉ាវមួយនេះឡើយ។ ទូច ស៊ុននិច បានអះអាងតាមរយៈយូធូបបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នេះថា ជាថ្មីម្តងទៀត នាងសុំស្នើឱ្យមហាជនមួយចំនួនដែលនៅតែយល់ច្រឡំពីការបាញ់ប្រហារមកលើរូបនាងថា «ជារឿងស្នេហាត្រីកោណ» ឱ្យបញ្ឈប់ការយល់ច្រឡំនេះទៀតទៅ។

នាងបានបញ្ជាក់ថា ក្នុងនាមជាតារាចម្រៀង និងជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរមួយរូប នាងមិនលក់ឧត្តមគតិខ្លួន ដើម្បីបម្រើអ្នកណាម្នាក់ឡើយ។ នាងថា នាង និងឪពុកម្តាយមិនដែលក្បត់ និងលក់ឧត្តមគតិ និងលក់កូនទៅឱ្យមប្រើអ្នកណាឡើយ ខណៈពេលដែលក៏បានធ្វើរឿងរ៉ាវណាមួយពាក់ព័ន្ធស្នេហាត្រីកោណនោះដែរ។

បើតាមនាង ទូច ស៊ុននិច បន្តថា ព្រឹត្តិការណ៍នៃការបាញ់ប្រហារយ៉ាងសាហាវមកលើរូបនាង និងម្តាយកាលពីឆ្នាំ២០០៣នោះ បានធ្វើឱ្យម្តាយរបស់នាងបាត់បង់ជីវិតយ៉ាងអាណោចអាធម ចំណែកនាងវិញបានធ្លាក់ខ្លួនពិការរហូតមកទល់សព្វថ្ងៃនេះ។ យ៉ាងណា បើទោះបីជាវាបានរំលងផុតទៅជាង១០ឆ្នាំមកហើយ ក៏នាងនៅមិនទាន់បានទទួលនូវពន្លឺយុត្តធម៌ក៏ដោយ ប៉ុន្តែនាងឃើញមហាជនខ្មែរយល់ច្រឡំថា ហេតុការណ៍នេះ គឺកើតឡើងដោយសារស្នេហាត្រីកោណនោះដែរ។

ដោយឡែកពាក់ព័ន្ធបញ្ហាសុខភាពវិញ នាង ទូច ស៊ុននិច បានអះអាងថា នាងមានសុខភាពល្អធម្មតា គ្រាន់តែនាងនៅមិនទាន់អាចកម្រើកដៃជើងបាននៅឡើយ ហើយនាងមានទម្ងន់ប្រមាណត្រឹម៤០គីឡូប៉ុណ្ណោះ ពោលគឺមិនមែន៨០គីឡូដូចការចុះផ្សាយតាមបណ្តាញសារព័ត៌មានកន្លងមកនោះឡើយ។

ទូច ស៊ុននិច ក៏បានថ្លែងអំណរគុណដល់បណ្តាទស្សនិកជនខ្មែរទូទាំងពិភពលោក ដែលតែងតែសួរសុខទុក្ខពីសុខភាពរបស់នាង និងនៅបន្តគាំទ្របទចម្រៀងរបស់នាងដែលបានបង្ហោះតាមយូធូបជាបន្តបន្ទាប់មកនេះ៕

ដកស្រង់េពី៖ កោះសន្ដិភាព