Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះ​ព័ត៌មាន​​ថា​ Sehun ពេល​នេះ​​ក្លាយ​ជា​សេដ្ឋី​អចលនទ្រព្យ​តម្លៃដល់ទៅ​ជាង​ ៥លានដុល្លារ

  • បោះពុម្ព

បើរម្លឹកកាលពីឆ្នាំមុន មានព័ត៌មានលេចឡើងថា Sehun បានទិញអគារទាំងមូល មួយកន្លែងនៅក្នុងតំបន់ Dongjak Gu ទីក្រុងសេអ៊ូល។

អគារនោះ មានជាន់ក្រោមដី និង មាន៦ជាន់នៅពីលើ ហើយតម្លៃវិញគឺដល់ទៅ ៣,៣៥ពាន់លានវ៉ុន (ខ្ទង់ ២,៨លានដុល្លារ)។ ប៉ុន្តែនៅថ្ងៃទី ០៦ ខែមិថុនា ប្រភពខាងក្នុងមួយបានលួចបង្ហើបថា តម្លៃអគារមួយនោះ បច្ចុប្បន្នឡើងដល់៤ពាន់លានវ៉ុន (ខ្ទង់៣,៣លានដុល្លារ) ហើយ។

ផ្អែកតាមប្រភពព័ត៌មាននោះ បានឲ្យដឹងដែរថា នៅឆ្នាំ ២០២០ អគារ «Lotte Castle» និងសាងសង់នៅជិតអគាររបស់ Sehun។ ដូចនេះមានន័យថា បយោងតាមការសន្និដ្ឋានរបស់អ្នកជំនាញខាងអចលនទ្រព្យ តម្លៃអគារនោះនឹងបន្តឡើងកាន់តែខ្លាំងឡើងបន្ថែមទៀត។

ជាការពិត អគារមួយកន្លែងនេះមិនមែនជា អគារតែមួយដែល Sehun មាននោះទេ មានន័យថាលោកក៏ជាម្ចាស់វីឡាដ៏ប្រណីតមួយកន្លែងទៀតក្នុងតំបន់ Samseong Dong ដែលមានតម្លៃដល់ទៅ ២,៦ពាន់លានវ៉ុន (ខ្ទង់ ២,១៥លានដុល្លារ) ទៀតផង៕

ដកស្រង់ពី៖ Sabay