បណ្តាញសង្គម

តន់ ច័ន្ទសីម៉ា ចាក់ដោតអារម្មណ៍អ្នកចូលចិត្ដបង្អួតសម្ភារៈ និងអ្នកជួបស្នេហាក្រឡាប់ចាក់

"ពេលស្រឡាញ់ថារៀបការ ពេលសាវាទើបដឹងថាស្នេហាក្រឡាប់ចាក់" នេះ គឺជាឃ្លាមួយនៅក្នុងបទចម្រៀងទើបចេញថ្មីរបស់កញ្ញា តន់ ច័ន្ទសីម៉ា ដែលនិពន្ធ Melody

និងទំនុកច្រៀងដោយលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។ តាមរយៈបទចម្រៀងនេះ បានហែកអស់កេរ្តិ៍អ្នកចូលចិត្ដបង្ហួតសម្ភារៈល្អៗដាក់គ្នា ហើយចុងក្រោយជួបនឹងរឿងស្នេហាបែកបាក់ដែលយុវវ័យក្នុងសង្គមខ្មែរបច្ចុប្បន្នមួយចំនួនក៏ធ្លាប់ឆ្លងកាត់ដែរ។

ចំពោះសាច់ភ្លេងក្នុងបទចម្រៀងដែលមានចំណងជើងថា"ស្នេហាក្រឡាប់ចាក់" នេះវិញ ក៏មានបង្កប់នូវភ្លេងបុរាណខ្មែរដូចជាឧបករណ៍រនៀត និងទ្រជាដើម អមដោយក្បាច់រាំពុតពេនយ៉ាងល្អមើលប្លែកភ្នែក។ រីឯកញ្ញា តន់ ច័ន្ទសីម៉ា ដែលជាតារាចម្រៀងក្នុងបទនេះផ្ទាល់ក៏បានចូលសម្ដែងយ៉ាងល្អនៅក្នុង MV នេះដែរ ដោយគ្រាន់តែដាក់បង្ហោះនៅលើ YouTube ភ្លាម ទទួលបានអ្នកចូលមើលរាប់ម៉ឺនដង៕

 

ដកស្រង់ពី៖ Sabay