Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​យូ​ធូប RavenBlaze បង្ហើប​គន្លឹះ​ជោគជ័យ​សម្រាប់​ការ​ផលិត​វី​ដេ​អូ​ទៅ​ដល់​​យុវវ័យ

  • បោះពុម្ព

រាជធានីភ្នំពេញ៖ ជាតារាដែលកំពុងល្បីក្នុងបណ្តាញសង្គមយូធូប ឬហៅថា YOUTUBER ម្នាក់ដែលកំពុងទទួលបានប្រជាប្រិយយ៉ាងខ្លាំងក្លាទៅលើការផលិតវីដេអូជាច្រើន

សម្រាប់ជាទស្សនីយភាពមួយជូនដល់មហាជននោះ លោក RavenBlaze បង្ហើបគន្លឹះជោគជ័យមួយចំនួនសម្រាប់ការបង្កើតវីដេអូសម្រាប់រកចំណូល ជាពិសេសទៅដល់យុវវ័យដែលស្រលាញ់ និងចង់រកចំណូលពីបណ្តាញយូធូប។

មានបទពិសោធន៍ជាច្រើនទៅលើវិស័យមួយនេះអស់រយៈពេល ៥ឆ្នាំកន្លងមក ដោយរូបលោកចាប់ផ្តើមស្រលាញ់អាជីពមួយនេះតាំងពីឆ្នាំ២០១៥មកម៉្លេះ លោក RavenBlaze ជាអ្នកផលិតវីដេអូមួយរូបដែលទទួលបានការស្រលាញ់ចូលចិត្តពីអ្នកគាំទ្រជាច្រើនជាពិសេសយុវវ័យ និងបានក្លាយជាអាយដល ឬអ្នកមានឥទ្ធិពល (influencer) មួយរូបផងដែរទៅដល់ជំនាន់ក្មេងៗជំនាន់ក្រោយៗដែលកំពុងតែយកគំរូតាមរូបលោក ។

តារា YOUTUBER វ័យ ២០ជាង រូបនេះបានផ្តល់គំនិតល្អៗ និងវិធីសាស្ត្រខ្លះទៅដល់យុវវ័យសម្រាប់ការផលិតវីដេអូអឥយឆាប់ទទួលបានការគាំទ្រពីមហាជនថា «បើស្រលាញ់ខាងវិស័យមួយនេះ សម្រាប់ខ្ញុំ គឺយុវវ័យត្រូវតាំងចិត្តថា នឹងស្រលាញ់អោយវាអស់ពីចិត្ត មិនមែនស្រលាញ់ហើយធ្វើវាលំៗអោយតែបាននោះទេ ពីព្រោះវាអាចនឹងរងសំពោធមួយចំនួនធំនៅពេលធ្វើវាមិនបាន។

ដូច្នេះហើយ បើស្រលាញ់នឹងប្រាកដចិត្តថាស្រលាញ់អាជីពមួយនេះ គួរតែមានពេលវេលាគ្រប់គ្រាន់ ហើយជាពិសេសនោះថវិកាជារឿងមួយដ៏សំខាន់នៅពេលចាប់ផ្តើមអាជីពមួយនេះជាលើកដំបូង »។ ដោយចិត្តស្រលាញ់នឹងចង់ផ្តោតសំខាន់ទៅលើអាជីពមួយនេះអោយទទួលបានជោគជ័យលោក RavenBlaze សម្រេចចិត្តបោះបង់ការងារជាអ្នកផលិតវីដេអូនៅក្រុមហ៊ុនមួយកន្លែង ហើយបែរជាត្រឡប់មកផ្តោតសំខាន់ទៅលើអាជីពមួយដែលខ្លួនស្រលាញ់ទៅវិញ ដោយបានផលិតជាវីដេអូគ្រប់ប្រភេទរហូតទទួលបានអ្នកគាំទ្រ និងទទួលបានជោគជ័យមួយផងដែរ។

លោកបានបន្តថា « សម្រាប់ខ្ញុំមកដល់ចំណុចនេះ វានៅមិនទាន់ក្លាយជាបុគ្គលជោគជ័យមួយរូបនោះទេ ដោយសារក្តីស្រម៉ៃនឹងភាពជោគជ័យពិតប្រាកដនៅពេលរបស់ខ្ញុំនៅពេលទទួល 1M subscribers នៅក្នុង YOUTUBE ជាមុនសិនទើបខ្ញុំនឹងអាចហៅខ្លួនឯងថាជាអ្នកផលិតវីដេអូមួយបាន ដែលទទួលបានជោគជ័យ។ ដោយបច្ចុប្បន្ននេះមានចំនួនអ្នក subscribers រហូតដល់ 476k រួចមកហើយក្តី»។

ជាចុងក្រោយលោក RavenBlaze សូមអរគុណទៅដល់អ្នកគាំទ្ររបស់លោកជាខ្លាំងដែលតែងតែស្រលាញ់ និងចូលចិត្តនូវអ្វីកន្លងមក ហើយលោកនឹងមាននូវអ្វីដែលថ្មីបន្តទៀតនាពេលខាងមុននេះសម្រាប់ទៅដល់អ្នកគាំទ្រ។ ហើយក៏ចង់លើកទឹកចិត្តដ៏យុវវ័យ ដែលមានបំណងស្រលាញ់ និងចូលចិត្តការផលិតវីដេអូ និងចង់ក្លាយជា YOUTUBER ម្នាក់ត្រូវតែព្យាយាមធ្វើវា ដោយមិនគួរដាក់សំពោធលើខ្លូនឯងខ្លាំងពេកនោះទេ ៕

ដកស្រង់ពី៖ កោះសន្ដិភាព