Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីផ្សារ​សិល្បៈស្ងាត់​ព្រោះ​កូ​វី​ដ​១៩ បែរជា​ឌី សូ​នី​តា កំពុង​សប្បាយចិត្ត​ទៅ​វិញ

  • បោះពុម្ព

រាជធានីភ្នំពេញ៖ តារាសម្តែងសម្បុរស្រអែមដែលមួយរយៈពេលចុងក្រោយនិយមច្រៀង COVER បទជំនាន់ដើមនិងតែងតែធ្វើអោយអ្នកគាំទ្រស្រលាញ់ផ្ទុះសំណើចដោយសារពូកែវោហារស័ព្ទ កញ្ញា ឌី សូនីតា

ហាក់ដូចជាកំពុងឃ្លាតឆ្ងាយពីសិល្បៈជាខ្លាំងខណៈកូវីដ១៩បានធ្វើឲ្យរោងកុនមួយចំនូនផ្អាកការចាក់បញ្ចាំងរឿង ហើយអ្នកសិល្បៈខ្លះងាកមកលក់ដូរតាមអនឡាញ ។ ខណៈអ្នកសិល្បៈខ្លះត្អូញត្អែររឿងបាត់ចំណូលពីសិល្បៈដោយសារតែកូវីដ១៩ តែឌី សូនីតា បែរសប្បាយចិត្តនឹងរឿងផ្សេងទៅវិញ ។

ប្រាកដណាស់ជំងឺកូវីដ១៩ កំពុងតែធ្វើអោយអ្នកសិល្បៈមានការខកខានការថតភាពយន្ត និងការសម្តែងផ្សេងៗ ហើយទីផ្សារផ្សាយពាណិជ្ជកម្មក៏ដាំក្បាលចុះនោះ ឌី សូនីតា ហាក់ដូចជាមិនសូវព្រួយបារម្ភនោះទេ ដោយសារតែពេលនេះអាជីវកម្មរកស៊ីថ្មីកំពុងតែមានការរវល់ខ្លាំង ទោះមិនទាន់បើកជាផ្លូវការក៏ដោយ។

អាជីវកម្មថ្មី ដែលជាក្តីស្រលាញ់របស់តារាសម្បុរស្រអែមរាងច្រឡឹងរូបនេះ ជាប្រភេទសំអាងដ៏ធំមួយ ដែលកំពុងតែត្រៀមបើកជាផ្លូវការនាពេលឆាប់ៗខាងមុន បន្ទាប់ពីជំងឺកូវីដបានធូរស្បើយ។ ដោយសង្កេតឃើញថា ឌី សូនីតា ហាក់ដូចជាសប្បយចិត្តនូវការរកស៊ីមួយនេះជាខ្លាំង ដោយនាងមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារសិល្បៈនោះឡើយ។

យ៉ាងណាមិញ ការងារសិល្បៈរបស់ ឌី សូនីតាមិនសូវមានទីផ្សារខ្លាំង ក៏នាងនៅតែរក្សាបានចំណាប់អារម្មណ៍ និងប្រជាប្រិយពីមហាជនដ៏ដែរនៅពេលនេះ ដោយសារតែការផលិតជាវិដេអូរជាមួយលោក ចន អេឡិច ហ្សូរ៉ា បែបសំណើចបែបស្នេហា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រតាមរយៈបណ្តាញសង្គមFacebook។

គួរបញ្ជាក់ផងដែរថា ឌី សូនីតា ជាតារាសម្តែង និងជាតារាចម្រៀងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការថតខ្សែភាគយន្តរឿងភាគខ្នាតតូច និងធំ ដែលទទួលបានការកោតសរសើរមហាជនពីសមត្ថភាពរបស់នាង ជាពិសេសទៅលើការច្រៀង cover បទពីដើមដោយបានបង្ហោះទៅលើ Channel ផ្ទាល់ខ្លួន៕

ដកស្រង់ពី៖ កោះសន្ដិភាព