បណ្តាញសង្គម

Honda Winner X ឆ្នាំ២០២០ ដូរតែមថ្មីកាចជាងមុន តម្លៃមិនដល់ ២ពាន់ដុល្លារ

Honda បានបញ្ចេញម៉ូតូ Winner X ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដោយបានផ្លាស់ប្តូរការឌីហ្សាញតែមថ្មី មើលទៅរាងកាចជាងមុន។

ទោះជាយ៉ាងណា រូបរាងទាំងមូលរបស់វា នៅតែរក្សាដដែល មិនខុសពីស៊េរីមុនឡើយ។ម៉ូតូ Winner X ថ្មីនេះចែកចេញជា ៤ ប្រភេទ គឺ Matte Black, Camo, Sports និង Racetrack។ ក្រៅពីផ្លាស់ប្តូរការឌីហ្សាញថ្មី ម៉ូតូនេះក៏បំពាក់បច្ចេកវិទ្យាកាន់តែទំនើប ដោយប្រើប្រាស់អំពូល LED ទាំងអស់ ដែលបាញ់ភ្លើងបានច្បាស់ ប្រើប្រាស់បានយូរ និងស៊ីភ្លើងតិចទៀតផង។

Honda Winner X បំពាក់ម៉ាស៊ីនកម្លាំង ១៥០សេសេ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយប្រើចង្កឹះលេខ ៦វគ្គ ដែលអាចដំណើរការបានរហ័ស និងរលូនល្អ ព្រមទាំងមានប្រព័ន្ធស្អំម៉ាស៊ីន Liquid-cooled ផងដែរ។ បន្ថែមពីនេះវាក៏មានបំពាក់ហ្វ្រាំងមុខ ABS ដែលអាចធានាសុវត្ថិភាពខ្ពស់ ពេលជិះលើផ្លូវរអិលផងដែរ។ ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១ ៩៨០ដុល្លារ ទៅ ២ ១៥០ដុល្លារ៕

ដកស្រង់ពី៖sabay