Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដៅ​ៗ មាស សុខសោភា ប្រកាស​ដើរ​ចេញ​ពី​ផលិតកម្ម ថោន នៅ​រសៀល​នេះ

  • បោះពុម្ព

បន្ទាប់ពីមានចចាមអារ៉ាមជាយូរមកហើយ រឿងផែនការចាកចេញពីផលិតកម្មថោន ឥឡូវគិតត្រឹមរសៀលនេះ អ្វីៗបានក្លាយជាការពិតហើយ ដោយនាងបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងប្រមាណ១ម៉ោងមុននេះ។

សោភា បានបញ្ចេញសារប្រាប់ប្រិយមិត្តអ្នកគាំទ្ររបស់នាង ដោយនាងបានបញ្ជាក់ថា នេះជាវេលាដ៏តានតឹងបំផុតរបស់នាង។ " ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សាវរីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច"។

បន្ថែមពីលើនេះ សោភា បានថ្លែងអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងនាពេលកន្លងមក ហើយបន្ទាប់ពីប្រកាសដើរចេញពីថោននេះ នាងក៏បានប្រកាសបើកចំហសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា ជាមួយនឹងការតាំងចិត្តថា នឹងខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។

ដំណឹងនេះ បាន និងកំពុងធ្វើឲ្យមានការរំជើបរំជួលក្នុងចង្កោមអ្នកគាំទ្ររបស់នាង ខណៈដំណឹងចង់ចាកចេញពីថោនបានកើតឡើងជាយូរមកហើយ ខណៈនាងត្រូវបានភ្ជាប់ជាមួយផលិតកម្មមួយផ្សេងទៀត។ យ៉ាងណាក៏ដោយគិតនៅត្រឹមរសៀលថ្ងៃដដែលនេះ sabay នៅមិនទាន់អាចសុំការអធិប្បាយពីសាមីខ្លួនបន្ថែមលើរឿងដែលកើតឡើងនៅឡើយ។

បែបនេះក្ដី តាមប្រភពមួយពីក្នុងផលិតកម្មថោន បានបង្ហើបថា អ្វីៗមិនទាន់ផ្លូវការនៅឡើយ ហើយថា នេះមិនមែនជាលើកទី១ដែរ ដែលតារាចម្រៀងស្រី បានប្រកាសដូច្នេះ ពោលគឺច្រើនដងមកហើយ ប៉ុន្តែបន្ទាប់ពីការសម្រុះសម្រួលគ្នារវាងភាគីតារាចម្រៀង និងផលិតផលឈានដល់ព្រមព្រៀងគ្នា នាងបន្តនៅដដែល។ ទោះយ៉ាងណា គេមិនទាន់ដឹងនៅឡើយថា លើកនេះនឹងចេញលទ្ធផលដូចមុនៗឬយ៉ាងណា៕

ដកស្រង់ពី៖ Sabay