បណ្តាញសង្គម

អ្នកប្រណាំងឡានស្រីអាជីពបោះបង់ការងារ ទៅប្រឡូកឧស្សាហកម្មសិចវិញ ព្រោះហេតុផលមួយ

អ្នកប្រណាំងឡានស្រីអាជីពពេញម៉ោងដំបូងគេបង្អស់របស់ប្រទេសអូស្ត្រាលី បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានផ្លាស់ប្តូរអាជីព ទៅប្រឡូកក្នុងឧស្សាហកម្មសិចវិញ។

នាង Renee Gracie ដែលធ្លាប់បានចូលរួមប្រណាំងក្នុងកម្មវិធីធំៗ ដូចជា IndyCar និង NASCAR បានបោះបង់អាជីពចាស់រយៈពេល ៧ឆ្នាំរបស់ខ្លួន បន្ទាប់ពីអស់ចិត្ត និងរកចំណូលមិនបាន។ ឥឡូវ នារីវ័យ២៥ឆ្នាំ ដែលកំពុងលក់រូប និងវីដេអូអាក្រាតកាយឲ្យទៅគេហទំព័រសិចរូបនេះ បាននិយាយថា វាគឺជារឿងដ៏ល្អបំផុតដែលនាងបានធ្វើនៅក្នុងមួយជីវិតនេះ។

“វាបានធ្វើឲ្យខ្ញុំស្ថិតនៅក្នុងទីតាំងហរិញ្ញវត្ថុមួយ ដែលខ្ញុំមិនធ្លាប់ស្រមៃឃើញ ហើយខ្ញុំពិតជាចូលចិត្តវាណាស់។ ទោះជាគេចង់ហៅខ្ញុំយ៉ាងម៉េច ក៏ខ្ញុំមិនអីដែរ។ ខ្ញុំអាចរកលុយបានច្រើន ហើយខ្ញុំសុខស្រួលជាមួយការងារនេះ”។ នេះបើតាមការបន្ថែមរបស់នាង Renee។

អតីតអ្នកប្រណាំងឡានស្រីរូបនេះប្រាប់ឲ្យដឹងទៀតថា នាងបានចាប់ផ្តើមបង្ហោះវីដេអូរបស់ខ្លួនលើអនឡាញកាលពីឆ្នាំមុន ដោយក្នុងសប្តាហ៍ដំបូង នាងអាចរកលុយបានខ្ទង់ ២ពាន់ដុល្លារ។ ប៉ុន្តែពេលនេះ នាងអះអាងថា នាងអាចរកបានជិត ២ម៉ឺនដុល្លារឯណោះក្នុងមួយសប្តាហ៍៕

ដកស្រង់ពី៖ Sabay