Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹង​ហើយ! មាស សុខ​សោភា បញ្ជាក់​ច្បាស់​ៗ​ចំពោះ​មូលហេតុ​ដើរចេញពីថោន

  • បោះពុម្ព

អតីតតារាចម្រៀងស្រីលំដាប់កំពូលរបស់ផលិតកម្មថោន មាស សុខសោភា បានប្រាប់ Sabay នៅព្រឹកនេះ ពីមូលហេតុពិតប្រាកដ នៃការដើរចេញពីផលិតកម្មដែលនាងធ្លាប់ជ្រកកោនជាង៩ឆ្នាំមកហើយនោះ។

បញ្ហាចម្បង គឺសម្ពាធការងារ ដែលធ្វើឲ្យនាងតឹងតែងខ្លាំង ដោយក្នុងនោះ មាស សុខសោភា និយាយថា រយៈពេលបីឆ្នាំចុងក្រោយនេះ រូបនាងដែលជាអ្នកចម្រៀងត្រូវរ៉ាប់រងការងារជាច្រើនលើសពីតួនាទីអ្នកចម្រៀង។ ពេលខ្លះនាងត្រូវដើររក Sponser ដោយខ្លួនឯង ធ្វើបទចម្រៀងដោយខ្លួនឯង ហើយការងារមួយចំនួនទៀត នាងមើលឃើញថាមិនទៅមុខ ទើបនាងសម្រេចថា ដើរចេញនៅពេលនេះតែម្ដង។

មាស សុខសោភា៖ "ភាពអាឡោះអាល័យ និងមនោសញ្ចេតនាចេះតែមានហើយបង តែខ្ញុំខំរកអីដែលថ្មីៗខ្លួនឯង ហើយក្រុមហ៊ុនអត់សូវបានជួយ អីចឹងយើងហត់ចិត្ដ ហត់ទាំងកាយ ហត់គ្រប់យ៉ាង"។ បន្ថែមពីលើនេះ សោភា ប្រាប់ទៀតថា ផ្នែកខ្លះទៀតនៅក្នុងក្រុមហ៊ុន ក៏ពុំសូវសហការ ជួយរកទីផ្សារ រកការងារឲ្យតារាចម្រៀងដែរ។

ទោះយ៉ាងណា អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោនលោក អ៊ិន រិទ្ធីចិត្រ បានច្រានចោលចំពោះអ្វីដែល តារាចម្រៀងលើកឡើងថា នាងត្រូវផលិតបទខ្លួនឯង ដើររកអ្នកឧបត្ថម្ភខ្លួនឯង។ លោក ថ្លែងថា សោភា មានផលិតកម្មខ្លួនឯងមួយដែរ គឺ camtrax ដែលត្រូវផលិតខ្លួនឯង រកស្ពុនស័រខ្លួនមែន ប៉ុន្តែសម្រាប់បទដែលនាងច្រៀងអោយថោន គឺផលិតកម្មជាអ្នករកអោយជានិច្ច មិនមានហេតុផលអ្វីត្រូវទុកនាងចោលនោះទេ ព្រោះ សោភា ជាតួធំរបស់ផលិតកម្ម។

តាមលោក រិទ្ធីចិត្រ មាស សុខសោភា ជាតារាចម្រៀងឯករាជ្យ ដោយរយ:កាលកន្លងមកនេះ នាងមិនបានចុះកុងត្រាជាមួយផលិតកម្មនោះទេ។ ទោះយ៉ាងណា លោកបានពោលថា លោកនៅតែមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ មាស សុខសោភា ដែលនឹងនាំទៅដល់ការធ្វើការលើផ្លូវរៀងខ្លួននេះ ព្រោះទាំងសងខាងមានអនុស្សាវរីយជាច្រើនជាមួយគ្នា។

លោក រិទ្ធីចិត្រ ថ្លែង ៖ "ការដើរចេញនេះយើងមានការសោកស្ដាយមិនថាអត់ទេ ព្រោះយើងមានអនុស្សាវរីយ៍ជាមួយគ្នាជិត១០ឆ្នាំ បង្កើតបានភាពជាមួយគ្នាជាយូរមកហើយ តែនេះជាការសម្រេចចិត្ដរបស់គាត់"។ តារាចម្រៀងរូបស្រស់សោភា មាស សុខសោភា បានលាឈប់ជាផ្លូវការពីផលិតកម្មថោនកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ។

នាងបានបញ្ចេញព័ត៌មាន នៃការលាឈប់នេះភ្លាមៗតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប៉ុន្តែនាងបញ្ជាក់ថាការដើរចេញនៅពេលនេះ គឺការសម្រេចដ៏តានតឹងបំផុតសម្រាប់នាង ដែលកន្លងទៅនាងកម្រនឹងប្រកាសប្រាប់សាធារណៈជនពីរឿងបែបនេះណាស់។ទោះជាយ៉ាងណា នាងប្ដេជ្ញាថានឹងវិវត្តខ្លួនឲ្យកាន់តែប្រសើរឡើងតាមរយៈផលិតបទចម្រៀងថ្មីៗ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ ជាពិសេសមិត្តយុវវ័យ៕

ដកស្រង់ពី៖ Sabay