បណ្តាញសង្គម

មានស្មាតហ្វូនថ្មី ២ទៀត ប្រកាសចេញជាមួយ Galaxy Note20

ដំណឹងចេញពីអ្នកចែករំលែកព័ត៌មានលេចធ្លាយច្បាស់ការ Jon Prosser បានឲ្យដឹងថា ក្រៅពីត្រកូល Galaxy Note20 នៅកម្មវិធី Samsung ដែលធ្វើឡើងនាថ្ងៃទី ៥ ខែសីហា ក៏នឹងមានប្រកាសចេញ Galaxy Fold 2 និង Galaxy Z Flip 5G ផងដែរ។

Galaxy Z Flip ស៊េរីបច្ចុប្បន្ននេះមានប្រើប្រាស់ឈីប Snapdragon 855 ដែលគាំទ្រត្រឹមសេវា LTE 4G ប៉ុណ្ណោះ។ គេនៅរង់ចាំមើលថា Samsung អាចនឹងផ្លាស់ប្ដូរបន្ទះឈីប ឬប្រើប្រាស់ឈីបដដែលប៉ុន្តែបន្ថែមមកជាមួយនូវ Modem 5G។ ការចុះផ្សាយកន្លងមកបានឲ្យដឹងថា Galaxy Z Flip 5G អាចនឹងមានអង្គផ្ទុកទំហំចាប់ពី ២៥៦GB និងមានបន្ថែមជម្រើសពណ៌ថ្មី ជាពណ៌ត្នោត។ ក្រៅពីផលិតផលថ្មីទាំង ៣ ដែលត្រូវបង្ហាញចេញនាថ្ងៃទី ៥ ខែសីហា គេបានឮដំណឹងអំពី Galaxy Watch 3 និងកាសស្ដាប់ឥតខ្សែថ្មី ប៉ុន្តែវាអាចនឹងបង្ហាញមុខមុនកម្មវិធីប្រកាសចេញទូរសព្ទ៕

ដកស្រង់ពី៖sabay