Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេក្រង់ OLED ចិន ឆ្លងមិនផុតការធ្វើតេស្តគុណភាពពី Samsung

  • បោះពុម្ព

កាលពីជាងមួយខែមុនមានការរាយការណ៍ដែលអះអាងថា Samsung បានជួបនិយាយជាមួយក្រុមហ៊ុនផលិតអេក្រង់ OLED ចិនឈ្មោះ BOE អំពីការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូន Samsung មួយចំនួន រួមមាន Galaxy S ជំនាន់ថ្មីផងដែរ។

យ៉ាងណាក្ដីបើតាមដំណឹងថ្មីចុងក្រោយចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង DDaily បានឲ្យដឹងថាអេក្រង់ OLED របស់ BOE គឺមិនអាចឆ្លងផុតការធ្វើតេស្តគុណភាពរបស់ Samsung បាននោះទេ។ ប៉ុន្តែ DDaily បានសន្និដ្ឋានថា BOE នៅមានពេលវេលាបន្ថែមដើម្បីអាចឆ្លងផុតការធ្វើតេស្តលើគុណភាពនេះ។

Samsung Display ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនផលិតអេក្រង់ OLED ល្អជាងគេនាពេលបច្ចុប្បន្ននេះ ដោយមានក្រុមហ៊ុនស្មាតហ្វូនធំៗជាច្រើនជាអតិថិជន រួមមាន Apple, OnePlus រួមទាំង Samsung ខ្លួនឯងផងដែរ។

ចំណែកក្រុមហ៊ុន BOE វិញទោះបីជាអេក្រង់ OLED ដែលក្រុមហ៊ុនផ្ដល់ មានតម្លៃធូរជាង Samsung Display មែន ប៉ុន្តែភាពខុសគ្នាលើគុណភាពគឺនៅមានគម្លាតឆ្ងាយ បើផ្អែកតាមលទ្ធផលធ្វើតេស្តរបស់ Samsung៕

ដកស្រង់ពី៖sabay