បណ្តាញសង្គម

Chevrolet Spark ឆ្នាំ២០២១ ចេញលក់ហើយ តម្លៃមិនដល់ ១ម៉ឺនដុល្លារទេ

ក្រុមហ៊ុន Chevrolet បានប្រកាសចេញលក់រថយន្តខ្នាតតូចម៉ូដែល Spark ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសកូរ៉េ ដោយទទួលបានការអាប់ដេតមួយចំនួន ហើយបន្ថែមម៉ូដែលពិសេសថ្មីមួយហៅថា Spark Red Pick។

យើងអាចចំណាំរថយន្ត Chevrolet Spark Red Pick ខុសពីម៉ូដែលដទៃទៀត លើយ៉ាន់ Alloy ទំហំ ១៦អ៊ីញ ដែលមានពណ៌ខ្មៅលាយក្រហម។ ក្រៅពីនោះ Spark បានបន្ថែមពណ៌ថ្មី ២ ទៀត គឺ ពណ៌ខៀវ (Wonderland Blue) និង ពណ៌ទឹកក្រូច (Sunset Orange)។

រថយន្តខ្នាតតូចសម្រាប់ជិះក្នុងទីក្រុងនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៤លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ៩៨សេះ ប្រើលេខដៃ ៥វគ្គមកស្តង់ដារ ខណៈលេខអូតូ CVT គឺជា Option។Chevrolet Spark ត្រូវបានដាក់លក់តម្លៃ ៩៨២ ០០០វ៉ុន ឬប្រហែល ៨ ២៤០ដុល្លារ នៅលើទីផ្សារប្រទេសកូរ៉េ សម្រាប់ប្រភេទ Base Model៕

ដកស្រង់ពី៖sabay