Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អវកាសយានិកណាសារូបនេះ ក្លាយជាស្ត្រីដំបូងគេចុះទៅចំណុចជ្រៅបំផុតនៃមហាសមុទ្

  • បោះពុម្ព

អវកាសយានិករបស់អង្គការណាសាឈ្មោះ ខាធី ស៊ូលីវ៉ាន់ បានបង្កើតប្រវត្តិសាស្រ្តកាលពីចុងសប្ដាហ៍ ដោយក្លាយជាស្ត្រីដំបូងគេបានទៅដល់ចំណុចជ្រៅបំផុតនៃមហាសមុទ្រពិភពលោក ដែលមានជម្រៅប្រហែល ១១,៣គីឡូម៉ែត្រ។

លោកស្រីស៊ូលីវ៉ាន់បានកត់សម្គាល់ឱកាសដ៏វិសេសនេះដោយតេទូរសព្ទពីនាវាមុជទឹក DSSV Pressure Drop ដើម្បីនិយាយជាមួយអវកាសយានិករបស់អង្គការណាសានៅឯស្ថានីយអវកាសអន្តរជាតិ (ISS)។

លោកស្រីស៊ូលីវ៉ាន់និយាយថា ៖ “ក្នុងនាមជាអ្នកសិក្សាមហាសមុទ្រផងនិងអវកាសយានិកផង នេះជាថ្ងៃដ៏អស្ចារ្យដែលមានតែម្តងគត់ក្នុងមួយជីវិត ដែលបានឃើញផ្ទាំងទស្សនីយភាពទឹកជ្រៅបំផុតហៅថា Challenger Deep ហើយបន្ទាប់មកតេទូរស័ព្ទរវាង ISS និងនាវា DSSV Pressure Drop។

"ក្នុងឆ្នាំ ១៩៨៣ លោកស្រីបណ្ឌិតស៊ូលីវ៉ាន់ ដែលជាជើងចាស់នៃការហោះហើរលើយានអវកាសចំនួន ៣ បានក្លាយជាស្ត្រីជនជាតិអាម៉េរិកដំបូងគេដែលបានដើរក្នុងលំហអាកាស។ ឥឡូវនេះ លោកស្រីស៊ូលីវ៉ាន់គឺជាមនុស្សទី ៨ ដែលបានទៅដល់បាតសមុទ្រជ្រៅបំផុត Challenger Deep។

មនុស្សពីរនាក់ដំបូងគេដែលសម្រេចបានជោគជ័យនេះគឺលោក ដុន វែល និង លោកចាកេស ពីកាដ បានទៅដល់ចំណុចនេះក្នុងឆ្នាំ ១៩៦០ ខណៈអ្នកដឹកនាំរឿងហូលីវូដលោក ជែម ខេមរ៉ូន បានចុះនៅទីនេះក្នុងឆ្នាំ ២០១២៕កាលពីឆ្នាំមុនលោក វីកទ័រ វេស្កូវ៉ូ គឺជាមនុស្សទីបួនដែលបានទៅដល់ចំណុច Challenger Deep ដែលជាផ្នែកមួយនៃបេសកកម្ម Five Deeps របស់គាត់៕

ដកស្រង់ពី៖Sabay