Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Facebook ជួលអ្នកជំនាញ ឲ្យជួយ Hack គណនីបុរសម្នាក់ស្ងាត់ៗ ដើម្បីជួយ FBI

  • បោះពុម្ព

Facebook បានជួយដល់ភ្នាក់ងារ FBI ដើម្បី Hack ចូលគណនីរបស់បុរសម្នាក់ដែលបានប្រើប្រាស់បណ្ដាញ Facebook ដើម្បីជម្រិតទារប្រាក់ ធ្វើការគំរាមកំហែង និងបៀតបៀនក្មេងស្រីមិនទាន់គ្រប់អាយុ។

នេះបើតាមការចុះផ្សាយរបស់ Vice ហើយក៏មានការបញ្ជាក់ពី Facebook ផងដែរ។ ក្រុមហ៊ុនបានចំណាយលុយទៅលើអ្នកជំនាញផ្នែកសុវត្ថិភាពលើអ៊ីនធឺណិត ដើម្បីបង្កើតនូវ Software ឈ្មោះថា "zero-day” សម្រាប់ប្រព័ន្ធប្រតិបត្តិការ Tails ក្រោយមកបានចែករំលែកវាទៅឲ្យភ្នាក់ងារ FBI ដើម្បីចាត់ការបន្ត។

ជនល្មើសមានឈ្មោះថា Buster Hernandez ដែលរូបគេបានសារភាពកំហុសចំពោះបទល្មើសចំនួន ៤១ ក្នុងនោះរួមមានការផលិតរូបភាពអាសអាភាសរបស់កុមារ, ការបង្ខិតបង្ខំ. គំរាមសម្លាប់, ចាប់ជំរិត និងបង្ករបួសស្នាមជាដើម។

រូបគេបានប្រើប្រាស់អ៊ីនធឺណិតជា Private ដើម្បីលាក់បាំងអត្តសញ្ញា និងបានប្រើប្រាស់កម្មវិធីផ្ញើសារ, អ៊ីមែល និង Facebook ដើម្បីជម្រិតទារប្រាក់សម្រាប់រូបភាព និងវីដេអូអាក្រាត ហើយបានគម្រាមកំហែងពួកគេជាមួយការចាប់រំលោភ និងអំពើហិង្សាផងដែរ។

Hernandes បានបង្កបញ្ហាជាច្រើនលើបណ្ដាញ Facebook ហើយរូបគេថែមទាំងមានបច្ចេកទេសខ្លាំងក្នុងការលាក់បាំងអត្តសញ្ញាណ រហូតធ្វើឲ្យ Facebook លែងមានជម្រើស ត្រូវតែសហការជាមួយអ្នកអនុវត្តន៍ច្បាប់ដើម្បីចាត់ការបុគ្គលនេះ។

គួរដឹងថា Hernandez បានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Tails ដែលជាប្រព័ន្ធប្រតិបត្តិការជួយលាក់បាំងអត្តសញ្ញាណអ្នកប្រើប្រាស់ ហើយប្រព័ន្ធប្រតិបត្តិការនេះក៏ត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន រួមទាំងសកម្មជន និងអ្នកសារព័ត៌មានផងដែរ។

Facebook និង FBI បានចំណាយពេលជាយូរដើម្បីចាប់ទីតាំងរបស់ Hernandez ប៉ុន្តែមិនបានផលសោះឡើយ។ចុងក្រោយ Facebook បានទៅរកក្រុមហ៊ុនជំនាញខាងសុវត្ថិភាពអ៊ីនធឺណិតឲ្យជួយ ដោយបានចំណាយទឹកប្រាក់យ៉ាងហោចណាស់ ១០ម៉ឺនដុល្លារ ដើម្បីឲ្យគេធ្វើការជាមួយវិស្វកររបស់ខ្លួនបង្កើតនូវ Software ឈ្មោះ "zero-day” ក្រោយមកចែករំលែកវាទៅឲ្យ FBI ដែលអាចឲ្យគេនាំខ្លួន Hernandez មកកាត់ទោសបាន៕

ដកស្រង់ពី៖ sabay