បណ្តាញសង្គម

រូបថត​ស្វិត​ៗ ឆ័​យ​លី ដា​ឡែ​ន និង​បុរស​​វ័យក្មេង​ម្នាក់ តើ​ពួក​គេ​ត្រូវជា​អ្វី​នឹង​​គ្នា?

រាជធានីភ្នំពេញ ៖ អ្នកមេម៉ាយ សាច់ទ្រលត់ ឆ័យលី ដាឡែន បានបដិសេធថា បុរសដែលនាងជ្រើសរើសបន្ត គឺអាយុលើសនាង ប៉ុន្តែនៅពេលនេះ គេបានឃើញរូបភាពបង្ហោះជាមួយបុរសម្នាក់ មុខកាត់ចិន ផ្អែមល្ហែមលើសជាតិស្ករ ធ្វើឱ្យក្លាយជាចម្ងល់។

តើពួកគេត្រូវជាអ្វីឱ្យច្បាស់? ស្នេហា ឬក៏ជាមិត្តភាព! ទាំងនេះជាសំណួរ ដែលបងប្អូនទស្សនិកជន ឆ្ងល់ហើយចង់ដឹងថា ដាឡែន កំពុងធ្វើរឿងអ្វីឱ្យប្រាកដជាក់ ជាមួយប្រុសក្មេងម្នាក់នោះ។ ដាឡែន ធ្លាប់និយាយកាលពីមុនថា អ្នកដែលនាងរើសយកជាគូ មិនមែនជាបុរសវ័យក្មេងទេ ត្រូវតែអាយុបងនាងតិចតួច។

យ៉ាងណាម៉ិញ នៅពេលដែលឃើញរូបថតនាងបង្ហោះ គេឯងនូវតែគិតថា នោះជាគូស្នេហ៍ ខណៈភាពស្និតគ្នានេះ លើសពីមិត្តធម្មតាទៅទៀត។ តើមកពីនិស្ស័យឬយ៉ាងណា? បានជាជម្រុញឱ្យ ឆ័យលី ដាឡែន រកបានតែបុរសវ័យក្មេង រាប់អាន ឬគ្រាន់តែជាឆាកល្ខោន? បើតាមប្រភពបុរសដែលអាចទាញ ដាឡែន ស្និតបាននេះ គឺជាអតីតតារាសម្តែងម្នាក់ដែលធ្លាប់ប្រឡូកសិល្បៈ ។

ហើយជាញឹកញាប់ ថតជាខារ៉ាអូខេឱ្យសាន់ដេរ និងហង្សមាស រួចក៏បានបាត់មុខមួយរយៈ ដោយឮថា ទៅធ្វើការខាងផ្នែកទេសចរណ៍ ហើយឧស្សាហ៍ទៅក្រៅប្រទេសទៀត ប៉ុន្តែព្រោះបញ្ហាកូវីដ១៩ សល់ពេលច្រើន អតីតតួប្រុសម្នាក់នេះ ក៏ចំណាយពេលមកស្វែងយល់ចិត្តឆ័យលី ដាឡែន សឹងរាល់ថ្ងៃ រហូតដើរកម្សាន្តជាមួយគ្នាគ្រប់តំបន់។

ដកស្រង់ពី៖ កោះសន្ដិភាព