Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei ក្លាយជាក្រុមហ៊ុនលក់ទូរសព្ទបានច្រើនជាងគេជាលើកដំបូង

  • បោះពុម្ព

Huawei បាននាំមុខ Samsung ក្លាយជាក្រុមហ៊ុនដែលអាចលក់ស្មាតហ្វូនបានច្រើនជាងគេក្នុងលោក ប្រចាំខែមេសា ឆ្នាំ ២០២០។ បច្ចុប្បន្ននេះក្រុមហ៊ុនមានកាន់កាប់ចំណែកទីផ្សារសកល ២១,៤% ខណៈដែល Samsung កាន់កាប់ចំណែក ១៩,១%។

នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research។អនុប្រធានផ្នែកស្រាវជ្រាវនៃ Counterpoint Research បានលើកឡើងថា Huawei បានផលប្រយោជន៍ធំពីទីផ្សារប្រទេសចិនដែលខ្លួនបានពង្រឹងម៉ាកយីហោរបស់ខ្លួនតាំងពីមានរឿងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិក។

ជាងនេះទៅទៀត ដោយសារតែទីផ្សារស្មាតហ្វូនចិនវិលត្រឡប់មកស្ថានភាពដើមវិញ ទាំងតម្រូវការ និងការផ្គត់ផ្គង់ ទើបធ្វើឲ្យចំនួនលក់របស់ Huawei មានការកើនឡើង។ ក្នុងរបាយការណ៍មានបញ្ជាក់ដែរថា ទីផ្សារសំខាន់ៗរបស់ Samsung មានដូចជាឥណ្ឌា អាមេរិក អាមេរិកឡាទីន និងផ្នែកខ្លះនៃតំបន់អឺរ៉ុបគឺសឹងតែធ្លាក់ដល់ចំណុចសូន្យនៅក្នុងខែមេសា។

តំបន់ទាំងនេះគឺស្ថិតក្រោមការអនុវត្តគម្លាតសង្គម និងការបិទខេត្ត/ក្រុងយ៉ាងតឹងរ៉ឹងនាខែមេសា ដែលធ្វើឲ្យចំនួនលក់ត្រកូល Galaxy S20 មានអត្រាទាប។ សរុបជារួម នៅខែមេសា មានស្មាតហ្វូនចំនួន ៦៩,៣៧លានគ្រឿង បានបញ្ចេញលក់លើទីផ្សារសកល ដែលវាមានការធ្លាក់ចុះរហូតដល់ ៤១% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន៕

ដកស្រង់ពី៖sabay