បណ្តាញសង្គម

ចេញបានជាង ៣ខែ Galaxy S20 Ultra ធ្លាក់ថ្លៃនៅសល់ជាង ៨០០ដុល្លារ

Galaxy S20+ | S20 Ultraចេញលក់នៅលើទីផ្សារដំបូងជាមួយតម្លៃ ១ ០៤៩ដុល្លារ សម្រាប់ម៉ូដែល S20+ មានជម្រើស RAM 8GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ ខៀវ)និងតម្លៃ ១ ២៦៩ ដុល្លារ សម្រាប់ម៉ូដែល S20 Ultra មាបជម្រើស RAM 12GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ)។

Galaxy S20+ | S20 Ultra ដែលបានប្រកាសចេញលក់នៅលើទីផ្សារប្រទេសកម្ពុជានៅចុងខែ កុម្ភៈ ដែលជាស្មាតហ្វូនមានកាមេរ៉ាខ្លាំងដែលមានសមត្ថភាពមិនចាញ់ម៉ាស៊ីនថតឡើយ។ បច្ចុប្បន្ននៅតាមហាងតម្លៃ Galaxy S20កំពុងមានការធ្លាក់ចុះ តាមប្រភពពីហាងក្នុងស្រុកសម្រាប់ម៉ូដែល Galaxy S20 Ultra មានទំហំ RAM 12GB មេម៉ូរី 128GBដាក់ក្នុងតម្លៃត្រឹម ៨៨០ ដុល្លារ និង Galaxy S20 មានទំហំ RAM ៨GB មេម៉ូរី 128Gដាក់ក្នុងតម្លៃត្រឹម ៧៩០ ដុល្លារ។

ចំណុចពិសេសមួយចំនួននៅលើស្មាតហ្វូនមួយនេះគឺសមត្ថភាពកាមេរ៉ាដែលអ្នកទាំងអស់គ្នាបានដឹងខ្លះៗហើយថាវាមានកាមេរ៉ាចាប់ពី 48MP ដល់ 64MP ឬ 108MP។ ហើយអ្វីដែលកាន់តែកាន់តែពិសេសនោះគឺ S20 Ultra អាច Zoom បានដល់ ១០០ ដងឯណោះ (Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K៕ 

ដកស្រង់ពី៖sabay