Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិត្ត​មិន​ចាញ់​ឧកញ៉ា​មាន​លុយ​វាល់​លាន ខាត់ សុឃីម បន្ត​ជួល​បន្ទប់​ឲ្យ​កម្មករ​ក្នុង​តម្លៃ​ថោក​បំផុត

  • បោះពុម្ព

សិល្បការិនីមានពហុជំនាញ ប្រកបដោយវោហារសព្ទ គឺអ្នកនាង ខាត់ សុឃីម ប្រកាសបន្តជួលបន្ទប់ស្នាក់នៅថោកបំផុតក្នុងរាជធានីភ្នំពេញដល់អ្នកស្នាក់នៅ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរទាំងស្រុង។

ការប្រកាសនេះធ្វើឡើងក្រោយពីមានសំណួរជាច្រើន សួថាតើអ្នកនាងនឹងរម្លើងថ្លៃបន្ទប់ជួលទេ? ក្នុងគ្រាហ៍ដែលនាងត្រូវការលុយដើម្បីដោះស្រាយការចំណាយផ្សេងៗ ក្រោយពីនាងបាត់ចំណូលស្ទើរទាំងស្រុងពីវិស័យសិល្បៈ។ អ្នកនាង ខាត់ សុឃីម និយាយថា អ្នកនាងយល់ច្បាស់ពីការលំបាករបស់បងប្អូន ជាពិសេសកម្មករ-កម្មការិនីក្នុងគ្រាហ៍នេះ ទើបអ្នកនាងសម្រេចចិត្តច្បាស់ហើយថា នឹងបន្តអនុវត្តតម្លៃជួលបន្ទប់នេះរហូតដល់ជំងឺកូវីដ-១៩ ផុតរលត់ពីកម្ពុជាទាំងស្រុង។

ទោះបីជាអ្នកនាងត្រូវការលុយច្រើន ហើយពេលខ្លះមានការខ្វះខាតទៀតផងនៅក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ នេះ ក៏អ្នកនាងមិនផ្លាស់ប្ដូរចិត្ត ឬសើរើរឿងថ្លៃបន្ទប់បងប្អូនដែលកំពុងស្នាក់នៅដែរ។ អ្នកនាង ខាត់ សុឃីម មានបន្ទប់ជួលចំនួន៣៦បន្ទប់ ស្ថិតនៅម្ដុំលូប្រាំ ក្រោយធនាគារវឌ្ឍនៈ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញដែលទើបសង់រួចនៅឆ្នាំ២០១៩។

តម្លៃបន្ទប់មានចាប់ពីចន្លោះពី៣០ ទៅ៣៥ដុល្លារក្នុង១ខែ ប៉ុន្ដែអ្នកនាងបានបញ្ចុះតម្លៃមកនៅត្រឹម១៥ដុល្លារក្នុង១ខែ ចាប់តាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ៕

ដកស្រង់ពី៖ Sabay