Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុវត្ថិ មុនីវណ្ណ ប្រកាសជួបអ្នកគាំទ្រក្រៅឆាក នៅ "ផ្ទះព្រាប សុវត្ថិ"

  • បោះពុម្ព

កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ ប្រកាសជួបអ្នកគាំទ្រនៅក្រៅឆាក ដើម្បីថតរូបអនុស្សាវរីយ៍ នៅឯភោជនីយដ្ឋាន"ផ្ទះព្រាប សុវត្ថិ" ស្ថិតនៅក្បែរវត្ដសំរោងអណ្ដែត ក្នុងសង្កាត់គោគឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃនេះ។

លោក សុវត្ថិ មុនីវណ្ណ បាននិយាយនៅក្នុងវីដេអូ Live ជាង២០នាទី នៅថ្ងៃទី១៦ ខែមិថុនា ថា ប្រសិនបងប្អូនអញ្ជើញមកពិសាបុកល្ហុង ឬអាហារនៅ ផ្ទះព្រាប សុវត្ថិ នឹងបានជួបរូបលោក ដើម្បីជជែកគ្នាលេង ក៏ដូចជាថតរូបអនុស្សាវរីយ៍។ មុនីវណ្ណ នឹងរង់ចាំអ្នកគាំទ្រទាំងអស់នៅថ្ងៃនេះ ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៩យប់ ដែលជាពេលវេលាហាងចាប់ផ្ដើមបើកដំណើរការទទួលភ្ញៀវជាធម្មតា។

វត្តមានរបស់កូនប្រុសកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស មាស នៅពេលនេះ គឺចង់បង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្រាយ និងមុខម្ហូបឆ្ងាញ់ប្រចាំហាងព្រាប សុវត្ថិ ផង និងបង្កើតឲ្យមានភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រផង។ "ផ្ទះព្រាប សុវត្ថិ” ចាប់ផ្ដើមបើកដំណើរការប្រហែលកន្លះខែមកហើយ ហើយភោជនីយដ្ឋានមួយនេះទទួលបានការគាំទ្រកាន់តែច្រើនអតិថិជន និងអ្នកគាំទ្រលោក ព្រាប សុវត្ថិផ្ទាល់ និងកូនៗ៕

ដកស្រង់ពី៖ Sabay