Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

HTC ប្រកាសចេញទូរសព្ទ 5G ដំបូងរបស់ខ្លួន

  • បោះពុម្ព

គេបានរំពឹងថា HTC នឹងប្រកាសចេញស្មាតហ្វូនថ្មីម៉ូដែល Desire 20 Pro ដែលក្រុមហ៊ុនពិតជាបានប្រកាសចេញស្មាតហ្វូននេះមែន ហើយក៏បាននាំមកជាមួយនូវ U20 5G ដែលជាស្មាតហ្វូន 5G ដំបូងរបស់ HTC ផងដែរ។

HTC U20 5G គឺមានបំពាក់បន្ទះឈីប Snapdragon 765G ដែលមានគាំទ្រនូវសេវា 5G មានគួបផ្សំដោយ RAM ទំហំ ៨GB ជាមួយអង្គផ្ទុកទំហំ ២៥៦GB និងមានរន្ធសម្រាប់ដោតមេមូរីកាត microSD បានទៀតផង។

អេក្រង់របស់វាគឺជាប្រភេទ LCD ទំហំ ៦,៨អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ ហើយមានចោះរន្ធសម្រាប់កាមេរ៉ា Selfie ទំហំ ៣២MP។ នៅផ្នែកខាងក្រោយមានទ្រនាប់ស្កេនម្រាមដៃ ដែលនៅក្បែរកាមេរ៉ាមេទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ៨MP និង Sensor ពីរទៀតទំហំ ២MP សម្រាប់ការថត Macro និងសម្រាប់វាស់ជម្រៅរូបភាព។

ស្មាតហ្វូននេះដំណើរការដោយថ្មទំហំ ៥០០០ mAh ដែលមានល្បឿនសាក ១៨វ៉ាត់ ហើយដោយសារថ្មធំទើបធ្វើឲ្យវាមានទម្ងន់ដល់ទៅ ២១៥ក្រាមឯណោះ។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ មិនទាន់មានការបញ្ជាក់ពី HTC នៅឡើយទេ។

HTC Desire 20 Pro Desire 20 Pro មានលក្ខណៈខ្សោយជាង U20 5G បន្តិច។ វាមានអេក្រង់ LCD ទំហំ ៦,៥អ៊ីញ ដែលបង្ហាញរូបភាពបានក្នុងកម្រិត FHD+ និងមានចោះរន្ធអេក្រង់ដាក់កាមេរ៉ា Selfie ទំហំ ២៥MP។

នៅផ្នែកខាងក្រោយមានការបំពាក់ប្រព័ន្ធកាមេរ៉ាដូចជា U20 5G ដែរ។ស្មាតហ្វូននេះប្រើប្រាស់ឈីប Snapdragon 665 រួមជាមួយ RAM ទំហំ ៦GB និងអង្គផ្ទុក ១២៨GB ដែលអាចបន្ថែមទំហំបានតាមរយៈរន្ធ microSD។ ថ្មរបស់វាមានទំហំ ៥០០០ mAh និងអាចសាកថ្មបានល្បឿន ១៨វ៉ាត់ដូច U20 5G ដែរ។

ដកស្រង់ពី៖Sabay