Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​ប្រើ​កូដ​អេក្រង់ ៤ ខ្ទង់ ងាយ​រង​​គ្រោះ​បំផុត ព្រោះ​ Hacker ប្រើ​វិធី​សាមញ្ញ​មួយ​នេះ

  • បោះពុម្ព

ផ្អែកតាមក្រុមអ្នកស្រាវជ្រាវពីសកលវិទ្យាល័យ Nanyang Technological University បានប្រកាសថា ប្រព័ន្ធសុវត្ថិភាពលើស្មាតហ្វូនបានរំលងនូវកំហុសដ៏ធ្ងន់ធ្ងរមួយ ដោយធ្វើឲ្យក្រុម Hacker អាចបំបែកកូដសម្ងាត់មុខអេក្រង់ ៤ ខ្ទង់ (PIN) តាមរយៈកាលប្រមូលទិន្នន័យចេញពី Sensor នៃឧបករណ៍នោះ។

យោងតាមសេចក្ដីប្រកាសក្នុងគេហទំព័រ Cryptology ePrint Archive បានឲ្យដឹង "Hacker អាចទាយដឹងនៅកូដសម្ងាត់ក្នុងស្មាតហ្វូន តាមរយៈទិន្នន័យបើកចំហនៃ Sensor ផ្សេងគ្នាទាំង ៦ (ដូចជា Accelerometer, Gyroscope និង Ambient Light Sensor ជាដើម) ខណៈភាគរយជោគជ័យលើពពួកស្មាតហ្វូន Android អាចធ្វើទៅបានដល់ ៩៩.៥ ភាគរយ ក្នុងចំនួនព្យាយាម ៣ ដង បើស្ថិតក្នុងលក្ខខណ្ឌពពួក Password ដែលគេនិយមប្រើទាំង ៥០ ហើយលទ្ធផលកូដសម្ងាត់ ៤ ខ្ទង់នឹង Random ដល់ទៅ ១០,០០០ ដង"។

សាស្ត្រាចារ្យស្រាវជ្រាវជាន់ខ្ពស់នៃ NTU លោក វេជ្ជបណ្ឌិត Shivman Bhasin បានថ្លែងដូច្នោះថា "ថ្វីបើមធ្យោបាយបែបនេះកំពុងស្ថិតក្នុងការសាកល្បងលើ Android ប៉ុន្តែផ្អែកតាមចំណេះដឹងនៃក្រុម Hacker ខ្ញុំជឿថាគេក៏អាចបំបែក PIN លើប្រព័ន្ធ iOS ដូចគ្នា"។

ម្ល៉ោះដើម្បីការពារឯកជនភាពនៃឧបករណ៍ខ្លួន លោក Bhasin បានផ្ដល់យោបល់ឲ្យអ្នករាល់គ្នា គួរប្រើប្រាស់ Passcode លើសពី ៤ ខ្ទង់ បន្ថែមនឹងមុខងារប្រព័ន្ធស្កេនខ្ចៅដៃឬស្កេនផ្ទៃមុខតាមដែលអាចទៅបាន៕

ដកស្រង់ពី៖sabay