Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​រូប​ភាព ពេជ្រ សូលីកា និង​ស្វាមី នាំ​កូន​ប្រុស​ទៅ​វត្ត​សុំ​ពរជ័យ​ពី​ព្រះសង្ឃ

  • បោះពុម្ព

ធ្មេញបើកៗ ដល់គ្រប់១ខែបាត់ដែលតារាស្រីដ៏ស្រស់ផូរផង់ ពេជ្រ សូលីកា បានសម្រាលបុត្រទី១របស់លោក បែបនេះហើយ ទើបថ្ងៃនេះបានលេចរូបភាពមួយស៊េរី ដែលតារាស្រីនាំស្វាមី និងកូនទៅវត្តសុំពរជ័យពីព្រះសង្ឃតាមទំនៀម។

កូនប្រុសរបស់ សូលីកា មានឈ្មោះ "ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday” បានប្រសូតកាលពីថ្ងៃ 16 ខែ ឧសភា ឆ្នាំ 2020 នាវេលាម៉ោង 7:30នាទី ដោយពេលនេះ ទារកតូច មានទម្ងន់ 2.9kg ។គិតមកដល់ពេលនេះ គឺគម្រប់មួយខែ ខណៈទារកតូច គេហៅថា "ចេញខែ"។ វេលានេះ គឺម្ដាយឪពុកគប្បីធ្វើចេញខែ ឬហៅម្យ៉ាងទៀតថា ពិធីបង្កក់កូន។

តាមអត្ថន័យ ពិធីនេះ គឺធ្វើឡើងដើម្បីសុំខមាទោស និងថ្លែងអំណរគុណចំពោះយាយម៉ប (ឆ្មប) ដែលបានជួយខ្នះខ្នែងជួយម្ដាយកូន ពិសេសកូនអំឡុងឆ្លងទន្លេដែលជាវេលាដ៏លំបាកមួយរបស់ម្ដាយកូនទាំងពីរ។ មិនទាន់អស់នៅឡើយ ក៏មានការបរិយាយថា ពិធីនេះក៏ធ្វើឡើងដើម្បីសុំឲ្យដូនតាទទួលស្គាល់កូនចៅដែលទើបកើតមក ចូលមករួមរស់សុខសប្បាយជាមួយសហគមន៍របស់ខ្លួនផង។

ក្នុងវេលានេះដដែល ម្ដាយឪពុកខ្លះ ក៏បាននាំយកបុត្រ ធីតារបស់ខ្លួនទៅវត្តជាជំនួស ដើម្បីឲ្យព្រះសង្ឃប្រោះព្រំសុំសេចក្ដីសុខដល់កូនតូចរបស់ខ្លួន ដូចដែលប្រិយមិត្តបានឃើញ សូលីកា និងស្វាមី បានធ្វើនៅថ្ងៃនេះ។ ប្រិយមិត្តរបស់នាងជាច្រើនបានចូលរួមអបអរ ខណៈតារាស្រី បានបញ្ចេញរូបភាពមួយស៊េរីនៅទំព័រហ្វេសប៊ុករបស់នាង។

តោះ...ទស្សនាទិដ្ឋភាពស្ដីពីសកម្មភាពរបស់ម្ដាយឪពុកវ័យក្មេងមួយគូនេះទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay