បណ្តាញសង្គម

Rihanna ចាយមួយខែ ៤១ម៉ឺនដុល្លារ ជួលផ្ទះមួយកន្លែង

Rihanna បានចំណាយទឹកប្រាក់ ៤១៥ ០០០ ដុល្លារក្នុងមួយខែ ដើម្បីជួលផ្ទះមួយកន្លែងដែលតារាទូរទស្សន៍ Kourtney Kardashian និង Khloe Kardashian ស្នាក់នៅអំឡុងពេលថតកម្មវិធីទូរទស្សន៍ The The Hamptons។

តារាចម្រៀងប៉ុបរូបនេះ នឹងស្នាក់នៅផ្ទះថ្មីលើផ្ទៃដីទំហំ ២ហិកតា ដែលស្ថិតនៅតំបន់ Hamptons នាទីក្រុងឡុងដុង ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ពាក់កណ្ដាលខែសីហា ឆ្នាំនេះ។ ផ្ទះនេះគឺមានភ្ជាប់មកជាមួយស្គីទឹក និងកាណូតផ្ទាល់ខ្លួនផងដែរ។

កាលពីខែឧសភា Rihanna បានស្ថិតក្នុងចំណោមស្ត្រីអង់គ្លេសដែលមានជាងគេបំផុត មានទ្រព្យសម្បត្តិសរុបប្រមាណ ៥៨៧លានដុល្លារឯណោះ។ ក្រោយពីបញ្ចប់ការជួលផ្ទះនេះ Rihanna នឹងផ្លាស់ទីទៅផ្ទះមួយកន្លែងនៅ Malibu រហូតដល់ដំណាច់ខែកញ្ញា៕

ដកស្រង់ពី៖ Sabay