Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ford បង្ហាញរូបដំបូងបង្អស់នៃភីកអាប់ F-150 ឆ្នាំ២០២១

  • បោះពុម្ព

រថយន្តភីកអាប់ Ford F-150 ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ ពោលគឺថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង។

ឥឡូវនេះ Ford ក៏បានបង្ហាញរូបដំបូងបង្អស់របស់ F-150 ថ្មី ដែលនឹងទទួលបានការឌីហ្សាញឡើងវិញផងដែរ។ថ្វីបើរូបនោះមិនបង្ហាញអ្វីច្រើន ប៉ុន្តែវាអាចឲ្យយើងឃើញពីការឌីហ្សាញឡើងវិញនូវចង្កៀងមុខ ដែលមានភ្លើង LED សម្រាប់បំភ្លឺពេលថ្ងៃរាងជាអក្សរ "C” រត់កាត់ដល់កាងមុខ។

ជាមួយគ្នានេះ F-150 ឆ្នាំ២០២១ នឹងទទួលបានការកែកុនមួយចំនួនទៀតត្រង់គម្របម៉ាស៊ីន, ផ្នែកខាងក្រោយ ក៏ដូចជាចង្កៀងក្រោយផងដែរ។ បន្ថែមពីនេះទៅទៀត គឺការអាប់ដេតលើកុងទ័រ និងអេក្រង់កម្សាន្តធំជាងមុន នៅកាប៊ីនខាងក្នុង។ទោះជាមិនទាន់មានព័ត៌មានផ្លូវការ ប៉ុន្តែ Ford ធ្លាប់បានអះអាងថា អេក្រង់កម្សាន្ត SYNC 4 របស់ខ្លួននឹងផ្តល់ជម្រើស ៨អ៊ីញ ១២អ៊ីញ និង ១៥,៥អ៊ីញ។

យ៉ាងណាមិញ គេរំពឹងថា F-150 ថ្មីនឹងផ្តល់ជម្រើសម៉ាស៊ីនដូចជា ចំណុះ ៣,៣លីត្រ V6 កម្លាំង ២៩០សេះ , ចំណុះ ២,៧លីត្រ EcoBoost V6 កម្លាំង ៣២៥សេះ , ចំណុះ ៣,៥លីត្រ EcoBoost V6 កម្លាំង ៣៧៥សេះ , ចំណុះ ៥,០លីត្រ V8 កម្លាំង ៣៩៥សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 កម្លាំង ២៥០សេះ។ ក្រៅពីនោះក៏នឹងមានប្រភេទប្រើម៉ាស៊ីន Plug-in Hybrid និង ប្រភេទប្រើអគ្គិសនីសុទ្ធ ផងដែរ៕

ដកស្រង់ពី៖sabay