Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BMW i8 មួយគ្រឿងចុងក្រោយបង្អស់ បរចេញពីរោងចក្រផលិតហើយ

  • បោះពុម្ព

សង្វាក់ផលិតកម្មនៃរថយន្ត BMW i8 ត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីរយៈពេល ៦ឆ្នាំ សរុបបានចំនួន ២០ ៥០០គ្រឿង។ ថ្មីៗនេះរថយន្ត i8 Roadster មួយគ្រឿងចុងក្រោយបង្អស់ មានពណ៌ខៀវ (Portimao Blue) បានបរចេញពីរោងចក្រ និងត្រូវដឹកទៅឲ្យអតិថិជននៅប្រទេសអាល្លឺម៉ង់។

គួរឲ្យដឹងថា BMW i8 គឺជារថយន្តប្រភេទ Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៣ស៊ីឡាំង ជាមួយអាគុយកម្លាំង ១១,៦គីឡូវ៉ាត់ម៉ោងមួយ និងម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៣៦៩សេះ ហើយមានតម្លៃចាប់ពី ១៥០ ០០០ដុល្លារ។រថយន្តស្ព័រមានរូបរាងដ៏ទាក់ទាញនេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,‌១វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ដកស្រង់ពី៖sabay