បណ្តាញសង្គម

ចុង​សប្ដាហ៍​ឲ្យ​ស្រស់​ស្រាយ តោះ​មក​មើល​សម្រស់ មាន សូនីតា ក្នុង​ឈុត​គ្រប់​កាលៈទេសៈ គ្រប់​ស្ទីល

នៅមួយរយៈចុងក្រោយនេះមានការជជែកវែកញែកច្រើនជុំវិញការផ្លាស់ប្ដូរស្ទីលរបស់តារាស្រីដែលមានរហស្សនាមថា "រាជិនីក្រមា" មាន សូនីតា ដែលបានផ្លាស់ប្ដូរស្ទីលសិល្បៈពីស្រគត់ស្រគំ មកសិចស៊ីដោយក្នុងនោះមានមតិពីរផ្ទុយគ្នា។

មាន សូនីតា បានផ្លាស់ប្ដូរប្លែកពីការតុបតែងខ្លួននៅប៉ុន្មានខែចុងក្រោយ ដែលបញ្ហានេះ សាមីខ្លួនធ្លាប់ក៏បានទទួលស្គាល់ដែរលើការផ្លាស់ប្ដូររបស់នាង ក្នុងនោះនាងបានអះអាងថា នាងគ្រាន់តែចង់បង្ហាញជូនប្រិយមិត្តអ្នកគាំទ្រនូវភាពខុសប្លែកពីអ្វីដែលពួកគេធ្លាប់ឃើញជាច្រើនឆ្នាំកន្លងមកប៉ុណ្ណោះ ហើយនេះជាសិល្បៈដែលត្រូវមានអ្វីថ្មីៗ ចៀសវាងភ្នែកជួបតែភាពដដែលៗ។

ចំពោះការផ្លាស់ប្ដូរចុងក្រោយនេះ សូនីតា បានរងមតិមួយចំនួន ក្នុងនោះ មតិខ្លះបានធ្វើការរិះគន់ចំពោះ "រាជិនីក្រមា" ឯខ្លះទៀត លើកឡើងថា ជារឿងបុគ្គលភាព ជាជីវិតឯកជនរបស់តារាស្រី ម្យ៉ាងអ្វីដែលបានធ្វើ ក៏មិនហួសហេតុពេកដែរ។ ចំពោះរឿងដដែលនេះ មាន សូនីតា បានបញ្ជាក់ជាថ្មីថា ត្បិតថាថ្មីៗនេះ នាងបញ្ចេញរូបភាពទៅដើរកម្សាន្តស្លៀកសិចស៊ីច្រើនមែន ប៉ុន្តែនោះមិនមែនជាទម្លាប់ដែលនាងនឹងត្រូវប្រកាន់យកជាដរាបនោះទេ។

តារាស្រី បន្តថា នាងយល់ពីការស្លៀកពាក់ យល់ពីសិល្បៈ ដូច្នេះហើយនាងនឹងក្រាលក្របរាងកាយនូវសំលៀកបំពាក់ទៅតាមកាលៈទេសៈ ទៅតាមពេលវេលា។ ដូចនឹងការអះអាងនេះ កន្លងមកគេមើលឃើញថា រាជិនីក្រមា មានឈុតទាំងនោះទៅតាមពេលវេលាជាច្រើន។ តោះ...ទស្សនាទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay