Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

CEO ម្នាក់ បញ្ជាក់ថា iPhone 12 តម្លៃថ្លៃ នឹងមានអេក្រង់ 120Hz មែន

  • បោះពុម្ព

ផ្អែកតាមបញ្ជីថ្មីដែលចែករំលែកដោយលោក Ross Young នាយកប្រតិបត្តិក្រុមហ៊ុនផលិតអេក្រង់ DSCC បានបញ្ជាក់ថា iPhone 12 ប្រភេទ Pro ដែលបច្ចុប្បន្នគេហៅថា iPhone 12 Pro និង iPhone 12 Pro Max ពិតជានឹងមាន Refresh Rate អេក្រង់ 120Hz។

បញ្ជីស្មាតហ្វូនឆ្នាំ ២០២០ ដែលមានអេក្រង់ 120Hz ក៏មានបញ្ចូល Huawei Mate 40 ដែរ ដែលវានឹងបង្ហាញខ្លួននៅអំឡុងពេលប្រហែលគ្នានឹង iPhone ជំនាន់ថ្មី។ ចំណែក iPhone 12 ធម្មតាទំនងជានៅតែមានអេក្រង់ 60Hz ដែលនឹងជាអេក្រង់ OLED។

បើតាមរបាយការណ៍ពី Dan Ives មកពីក្រុមហ៊ុនហិរញ្ញវត្ថុ Wedbush Securities បានឲ្យដឹងថា iPhone 12 នឹងមិនមានបញ្ចូលកាសស្ដាប់ក្នុងប្រអប់ដូចមុនឡើយ។ ការសម្រេចចិត្តធ្វើបែបនេះ គឺដើម្បីបង្កើនចំនួនលក់ AirPods ដែលអាចឲ្យ AirPods លក់បានច្រើនជាងមុន ២០លានគ្រឿង៕

ដកស្រង់ពី៖sabay