Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្សិលមិញនេះ Alibaba លក់ទំនិញបានជាង ៩៨ពាន់លានដុល្លារ

  • បោះពុម្ព

ថ្ងៃទី ១៨ មិថុនាម្សិលមិញនេះ គឺជាទិវាលក់ទំនិញប្រចាំឆ្នាំដ៏ធំមួយនៅប្រទេសចិន ដែលគេបានហៅថាទិវា "618”។ ក្នុងរយៈពេល ២៤ម៉ោង ហាងលក់ទំនិញអនឡាញធំទាំងពីររបស់ចិន មាន Alibaba និង JD.com អាចលក់ទំនិញបានរហូតដល់ប្រមាណ ១៣៦,៥១ ពាន់លានដុល្លារ តាមរយៈប្រព័ន្ធរបស់ខ្លួន។

JD.com បាននិយាយថាលើប្រព័ន្ធរបស់ខ្លួនមានការទូទាត់សាច់ប្រាក់សរុប ២៦៩,២ពាន់លានយ័ន ដែលស្មើប្រមាណ ៣៧,៩៩ ពាន់លានដុល្លារ។ តួលេខនេះគឺជាការបូកសរុបនៃការកុម្ម៉ង់លើផលិតផល និងសេវាកម្មទាំងអស់ ដែលមានលើប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន គិតទាំងទំនិញដែលបានលក់ បានដឹកឲ្យអតិថិជន ឬដឹកជញ្ជូនត្រឡប់មកវិញ។ចំណែកឯ Alibaba វិញបានឲ្យដឹងថាចំនួនលក់នៅលើប្រព័ន្ធអនឡាញយក្សរបស់ខ្លួន គឺមានរហូតដល់ ៦៩៨,២ ពាន់លានយ័ន ដែលស្មើប្រមាណ ៩៨,៥២ ពាន់លានដុល្លារ។

នៅប្រទេសចិន ជារៀងរាល់ឆ្នាំមានទិវាលក់ទំនិញធំចំនួនពីរ ដែលទីមួយគឺទិវា 618 ចាប់ផ្ដើមឡើងដោយក្រុមហ៊ុន JD.com។ ទីពីរគឺទិវា Single's Days ធ្វើឡើងនាថ្ងៃទី ១១ ខែវិច្ឆិកា ដែលបង្កើតឡើងដោយ Alibaba។

ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនទាំងពីរបានចាប់ដៃគ្នាលើការផ្សព្វផ្សាយ ស្របពេលដែលមានការប្រកួតប្រជែងច្រើនពីក្រុមហ៊ុនលក់ទំនិញអនឡាញក្នុងស្រុក៕

ដកស្រង់ពី៖sabay