Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lamborghini Urus ថែមម៉ូដែលពិសេសថ្មី ប្រើពណ៌ឡើងចែងចាំង

  • បោះពុម្ព

ក្រុមហ៊ុន Lamborghini បានប្រកាសចេញរថយន្ត Urus ម៉ូដែលពិសេសថ្មីហៅថា Urus Pearl Capsule ដែលប្រើពណ៌ថ្នាំឡើងលេចធ្លោខ្លាំងតែម្តង។

រថយន្ត Lamborghini Urus Pearl Capsule នេះមានពណ៌ចំនួន ៤ គឺ ពណ៌លឿង (Giallo Inti) , ពណ៌ទឹកក្រូច (Arancio Borealis) , ពណ៌បៃតង (Verde Mantis) និង ពណ៌ប្រផេះរលោង (Grigio Keres) ហើយរំលេចដោយពណ៌ខ្មៅត្រង់ដំបូល, កាងកាត់ខ្យល់ខាងក្រោយ, កាងកាត់ខ្យល់ខាងមុខ, យ៉ាន់ទំហំ ២៣អ៊ីញ និង បំពង់ស៊ីម៉ាំងពណ៌ប្រផេះគ្រើម ផងដែរ។

មិនតែប៉ុណ្ណោះ នៅកាប៊ីនខាងក្នុងក៏បានរំលេចដោយពណ៌ ២ពណ៌លាយគ្នា ព្រមទាំង Carbon Fiber ទៀតផង។SUV កម្លាំងខ្លាំងនេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged V8 មានកម្លាំង ៦៤១សេះ។ ចំពោះម៉ូដែលពិសេស Pearl Capsule នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ២១៨ ០០០ដុល្លារ នៅសហរដ្ឋមអាមេរិក៕

ដកស្រង់ពី៖sabay