Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអ្នកនៅរុស្ស៊ីអាចប្រើ Telegram បានដោយសេរីវិញហើយ

  • បោះពុម្ព

កាលពីពីរឆ្នាំមុន រុស្ស៊ីបានចេញបម្រាមហាមឃាត់លើកម្មវិធីផ្ញើសារ Telegram ដែលរឹតត្បិតការប្រើប្រាស់កម្មវិធីនេះនៅរុស្ស៊ី។

ពេលនេះការហាមឃាត់ត្រូវបានបញ្ចប់ ដែលមានន័យថាអ្នករស់នៅក្នុងប្រទេសរុស្ស៊ី អាចប្រើប្រាស់កម្មវិធីនេះបានដោយសេរី។ រយៈពេល ២ឆ្នាំកន្លងមកនេះ ការដាក់បម្រាមលើកម្មវិធី Telegram មិនសូវទទួលបានប្រសិទ្ធភាពប៉ុន្មានឡើយ ដោយសារអង្គភាពរុស្ស៊ី និងជនជាតិរុស្ស៊ីភាគច្រើនតែងតែរិះរកវិធីដើម្បីអាចប្រើប្រាស់កម្មវិធី Telegram បាន ដូចជាតាមរយៈការប្រើ VPN ឬសេវាកម្មដែលលាក់បាំងអត្តសញ្ញាណអ្នកប្រើប្រាស់ផ្សេងៗ។

កាលពីដើមខែមិថុនាកន្លងទៅ លោក Pavel Durov ជាស្ថាបនិក និងជានាយកប្រតិបត្តិ Telegram បាននិយាយថារុស្ស៊ីគួរតែដកចេញបម្រាមលើ Telegram ដើម្បីអាចឲ្យអ្នកប្រើប្រាស់នៅរុស្ស៊ី ប្រើប្រាស់សេវាកម្មរបស់ខ្លួនបានដោយងាយស្រួល។ គួរដឹងថាតុលាការរុស្ស៊ីបានដាក់បម្រាមហាមឃាត់លើ Telegram កាលពីខែមេសា ឆ្នាំ ២០១៨ ព្រោះតែ Telegram មិនព្រមចែករំលែកកូនសោសម្រាប់ដោះ Encryption របស់ខ្លួន ទៅឲ្យស្ថាប័ន Roskomnadzor ដែលជាអ្នកត្រួតពិនិត្យលើក្រុមហ៊ុនទូរគមនាគមន៍នៅរុស្ស៊ី។

ការប្រកែកមិនព្រមផ្ដល់ឲ្យនេះ គឺបានល្មើសនឹងច្បាប់ប្រឆាំងនឹងភេរវកម្មរបស់រុស្ស៊ី ដែលតម្រូវឲ្យក្រុមហ៊ុនផ្ដល់សេវាផ្ញើសារផ្ដល់សិទ្ធដល់អាជ្ញាធរក្នុងការ Decrypt សារ។ ពេលនោះ លោក Pavel និយាយថាភាពជាឯកជនមិនមែនសម្រាប់ដាក់លក់នោះទេ។ សម្រាប់ការដកចេញបម្រាមលើ Telegram ខាងស្ថាប័ន Roskomnadzor បាននិយាយថាព្រោះតែ Telegram បានបង្ហាញឆន្ទៈខ្ពស់ដើម្បីជួយដល់កិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មនាពេលកន្លងមក៕

ដកស្រង់ពី៖sabay