បណ្តាញសង្គម

ស្ទីល​លេង​ឈុត​បង្ហាញ​ភាព​សិច​ស៊ី មាន សូ​នី​តា ហាក់​រំលង​ការ​រិះគន់

រាជធានីភ្នំពេញ ៖ បើទោះជាឈុតសម្លៀកបំពាក់របស់ស្រីស្អាត មាន សូនីតា បង្ហាញនូវភាពសិចស៊ីបែបណា ដែលអាចធ្វើឱ្យនាងហាក់រួចផុតពីការរិះគន់។

ហើយអ្វីដែលគេចាប់អារម្មណ៍ គឺមិននឹកទាល់តែសោះថា មាន សូនីតា ហ៊ានព្រលែងខ្លួនបង្ហាញសាច់ស សម្រស់ដើមទ្រូង មកបង្ហាញឱ្យគេឯង ឱ្យឈ្លក់ និងឈាមច្រមុះ មិនស្ទើនោះរទេ ជាពិសេសកំលោះទាំងឡាយ។ អ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ មាន សូនីតា គឺជាតារាសម្ដែងដ៏ល្បីម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ព្រមទាំងមានរហស្សនាម «រាជនីក្រមា» ផងដែរ។

តារាររូបនេះ មកដល់ពេលនេះ នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ហើយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ថ្មីៗនេះ កញ្ញា មាន សូនីតា កាន់ទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ខ្លាំងទៅលើស្ទាយ៍ថតម៉ូត ជាមួយសម្លៀកបំពាក់ សិចស៊ីបង្ហាញសាច់ខ្ចី ព្រមទាំងរូបរាងដ៏ស្រឡូនរបស់នាង។

ដោយរូបភាពជាច្រើនសន្លឹករបស់តារាស្រីរូបនេះ បានបង្ហោះធ្វើឲ្យហ្វេនៗ ភ្លឹកស្ទើរតែគ្នាតែម្ដង។ ការបង្ហាញរូបកម្រនេះ អ្នកទស្សនាហាក់មិនចាប់ទោស អូសដំណើរនោះឡើយ ហើយយល់ថា សមល្មមអាចទទួលយកបាន។ ជាពិសេសម្នាក់ៗក្នាញ់ទៅវិញនោះទេ នូវពេល ធ្លាប់ឃើញ មាន សូនីតា គ្រងឈុតបែបសុភាពៗ ហើយព្រលែងខ្លួនមួយក្ឌាំងបែបនេះ រឹតតែស្រស់ស្អាតតែម្តង។

បើទោះជានាងបង្ហាញភាពយេរៗ ក្នុងន័យប្លែកទាក់ទាញ គេឯង តែ «រាជនីក្រម៉ា» រូបស្រស់នេះ មិនបោះបង់យុទ្ធសាស្ត្រផ្សព្វផ្សាយក្រម៉ាខ្មែរយើងឡើយ នៅបន្តលើកស្ទួយ។

ដកស្រង់ពី៖ Sabay