បណ្តាញសង្គម

ឪពុករបស់អ្នកនាង ខាត់ សុឃីម គឺលោក លាវ ខាត់ ទទួលមរណភាព

គ្រូភ្លេងប្រពៃណីខ្មែរប្រចាំគ្រួសារត្រកូលខាត់ និងត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីម គឺលោក លាវ ខាត់ បានទទួលមរណភាពហើយក្នុងអាយុ ៦៨ឆ្នាំ នៅវេលាទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ។

លោក លាវ ខាត់ គឺជាសិល្បករជើងចាស់ផ្នែកចម្រៀង និងភ្លេងប្រពៃណីខ្មែរតាំងពីអំឡុងឆ្នាំ១៩៩០។ លោកធ្លាប់មានឈ្មោះបោះសំឡេងខ្លាំងនៅគ្រាហ៍នោះ បន្ទាប់ពីលោកបានឡើងបង្ហាញសមត្ថភាពសិល្បៈប្រពៃណីខ្មែររបស់លោកនៅលើកញ្ចក់ទូរទស្សន៍ជាញឹកញាប់ ហើយលោកថែមទាំងបានបណ្ដុះបណ្ដាលកូនៗរបស់លោកទាំង៩នាក់ឲ្យស្គាល់ពីសិល្បៈប្រពៃណីខ្មែរទៀតផងនោះ។

លោកគ្រូ លាវ ខាត់ មានជំងឺលើសឈាមប្រចាំកាយ ហើយកូនៗរបស់លោកក៏ធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដែរ។ បច្ចុប្បន្នសពលោកគ្រូ ត្រូវបានគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅឯស្រុកកំណើត នាភ្នំប្រសិទ្ធិ ស្រុកពញាឮ ខេត្តកណ្ដាល៕

ដកស្រង់ពី៖ Sabay