Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សត់អ្នក​ដឹង​ណាស់ថា​ IU ធ្លាប់បាន​តំណែង​ជា​មន្ត្រី​ប៉ូលីសលំដាប់ជាន់ខ្ពស់​

  • បោះពុម្ព

ក្រៅពីស្គាល់ច្បាស់ថា IU ជាតារាចម្រៀង តារាសម្ដែង អ្នកនិពន្ធបទចម្រៀងដ៏ពូកែ ប្រហែលជាមិនសូវមានអ្នកដឹងទេថា តាមពិត IU ក៏ធ្លាប់ជាមន្ត្រីប៉ូលីសកិត្តិយសជាន់ខ្ពស់ ដែលរួមការងារជាមួយនឹងកងកំលាំងប៉ូលីសកូរ៉េខាងត្បូង។

រម្លឹកកាលពីឆ្នាំ ២០១៣ នាងត្រូវបានតែងតាំងក្លាយជាសមាជិកកិត្តិយស ហើយនៅឆ្នាំ ២០១៤ ក៏ថែមទាំងត្រូវបានតំឡងឋានៈជាមន្ត្រីជាន់ខ្ពស់ទៀត។ នេះក៏ព្រោះគេមើលឃើញពីការខិតខំប្រឹងប្រែងដុតដៃដុតជើងក្នុងការជួយសង្គម រហូតទទួលបានភាពជោគជ័យក្នុងនាមជាឯកអគ្គរដ្ឋទូតប្រឆាំងការមើលងាយ និងធ្វើបាប។

IU បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីទប់ស្កាត់ការគំរាម ឬការប្រើប្រាស់អំពើហិង្សានៅតាមសាលារៀន ក៏ដូចជាចេញមុខផ្សព្វផ្សាយជាសាធារណៈ នូវលេខទាក់ទងបន្ទាន់ ១១៧ សម្រាប់ជនរងគ្រោះដែលត្រូវការជំនួយ។ តារាស្រីរូបនេះ ពិតជាធ្វើការហ្មត់ចត់ ម៉ឺងម៉ាត់បំផុតសម្រាប់ការងារមួយនេះ ស្របពេលតំណែងរបស់នាងក៏ចេះតែឡើង ហើយនាងត្រូវខិតខំខ្លាំងឡើងទ្វេដង។

ប៉ុន្តែតាមពិតទៅតំណែងនេះ មានរយៈពេលរបស់វា ហេតុនេះឈ្មោះជាមន្ត្រីប៉ូលីសជាន់ខ្ពស់សម្រាប់ IU គឺមានរយៈពេល ២ឆ្នាំ គិតពីថ្ងៃប្រកាស ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕

ដកស្រង់ពី៖ Sabay