បណ្តាញសង្គម

ឱ​អនិច្ចា​! តារា​សម្តែង​ជើង​ចាស់​អ្នកស្រី អ៊ុំ សក្ក​ណា គ្មាន​លុយ សូ​ម្បី​ធ្វើ​បុណ្យសព​ឲ្យ​ម្តាយ

រាជធានីភ្នំពេញ ៖ ម្ដាយបង្កើតរបស់អ្នកស្រី អ៊ុំ សក្ខណា ទទួលមរណភាពហើយ នៅថ្ងៃទី២២ មិថុនា ២០២០ នេះ ដោយរោគាពាធ ក្នុងវ័យ ៩៥ឆ្នាំ នេះបើយោងតាមប្រភពពី លោក អ៊ឹម ជីវ៉ា ។

អ្វីដែលកាន់តែអាណិតក្តុកក្តួលអួលដើមក តារាសម្តែងជើងចាស់ អ្នកស្រី អ៊ុំ សក្កណា ហៅ ម៉ែនឿន មានជីវភាពក្រីក្រ គ្មានលុយរៀបចំពិធីបុណ្យសពម្តាយ ជាទីស្រលាញ់ឡើយ គួរឲ្យអនិច្ចាណាស់ ។

ថ្វីដ្បិត តែបានប្រឡូកការសម្ដែងយូរឆ្នាំក្តី តែតារាសម្ដែងតួអង្គម្ដាយអ្នកស្រី អ៊ុំ សក្ខណា នៅតែមិនមានលទ្ធភាពធូរធារ ដូចគេនោះទេ ព្រោះថាការសម្ដែងមិនសូវសំបូរខ្លាំងសម្រាប់អ្នកស្រី ហើយបើមាន ក៏តម្លៃខ្លួន បានទាបទៀត។

ចាប់តាំងពីម្ដាយបង្កើតឈឺធ្ងន់មក អ្នកស្រីមិនអាចទទួលការសម្ដែងបាន គឺធ្វើអោយតារាវ័យជ្រេរូបនេះ កាន់តែមានបញ្ហាជីវភាពខ្លាំងឡើងៗ ខណៈដែលអ្នកស្រី ក៏មិនដែលត្អូញត្អែរ អោយមហាជនបានដឹង ឬ រំខានអ្នកសិល្បៈដូចគ្នា ពិសេសអ្នកស្រី មិនហ៊ានលើកដៃសុំជំនួយឡើយ ៕

ដកស្រង់ពី៖កោះសន្ដិភាព