Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទ​ចម្រៀង​តែ​មួយ ច្រៀងពីរោះដូចគ្នា ម្ចាស់​សំឡេង​ផ្សេង​គ្នា តែ​សន្ទុះ នៃ​អ្នក​ចូល​ស្ដាប់​ខុសគ្នា​ស្រឡះ

  • បោះពុម្ព

អស់រយៈពេលជាង២សប្ដាហ៍ហើយដែលចម្រៀងយីកេក្នុងរឿង"ម៉ាក់ថឺង" គឺបទ"ម៉ាក់ថឺងលក់ប្រេងម្សៅ" ត្រូវបានអ្នកចម្រៀងជំនាន់ថ្មី២រូប មកពីខេត្ដតាកែវ លើកមកច្រៀងឡើងវិញយ៉ាងពីរោះរណ្ដំចិត្តមិនចាញ់ម្ចាស់បទនោះ។

វីដេអូនេះ ទទួលបានការគាំទ្រ ដោយមានអ្នកចូលទស្សនា និងចែករំលែកបន្តគ្នាកាន់តែច្រើន ខណៈដែលអ្នកចូលទស្សនាមួយចំនួនមិនទាន់ដឹងពីសាវតាររបស់ម្ចាស់សំនៀងទាំង៤ដួងផង។ បទ"ម៉ាក់ថឺងលក់ប្រេងម្សៅ” គឺជាសំនៀងដើមរបស់តារាចម្រៀងជើងចាស់ អៀង ស៊ីធុល និងអ្នកស្រី ហ៊ឹម ស៊ីវន។

ប៉ុន្តែបទនេះ ត្រូវបានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នាំយកអ្នកចម្រៀងជំនាន់ថ្មី២រូបមកថត ហើយបង្ហោះដំបូងគេកាលពី២សប្ដាហ៍មុន មុននឹងមានការចែករំលែក ហើយមហាជនបានលើកទឹកចិត្តដល់ម្ចាស់ផលិតកម្មនានាទទួលយកអ្នកចម្រៀងជំនាន់ថ្មីទាំងពីររូប ទៅច្រៀងឲ្យផលិតកម្មពួកគេ។

តើម្ចាស់សំនៀងទាំងពីរជំនាន់ មានសំឡេងពីរោះរណ្ដំចិត្តខុសប្លែកគ្នាយ៉ាង? តោះ...កុំឲ្យខាតពេលយូរ ចូលទៅទស្សនា និងស្ដាប់កម្សាន្តទាំងអស់គ្នា៖ វីដេអូនេះ ត្រូវបានផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ហើយត្រូវបានគេយកទៅបង្ហោះឡើងវិញកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លើបណ្ដាញសង្គម Youtube មានអ្នកចូលទស្សនាចំនួន១០៤ K។

រីឯវីដេអូបទចម្រៀងនេះវិញ គឺជាសំនៀងដើមរបស់លោក អៀង ស៊ីធុល និងអ្នកស្រី ហ៊ឹម ស៊ីវន ត្រូវបានគេយកទៅបង្ហោះលើបណ្ដាញសង្គមYoutube ដូចគ្នាកាលពី២ឆ្នាំមុន ប៉ុន្តែមានអ្នកចូលទស្សនា ឬស្ដាប់ចំនួន២៧K៕

 

 

ដកស្រង់ពី៖ Sabay