Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទម្លាប់​អាក្រក់ ៥ យ៉ាង ធ្វើ​ឲ្យ​ថ្ម iPhone ខូច​ដោយ​មិន​ដឹង​ខ្លួន

  • បោះពុម្ព

តិចនិកនៃការប្រើប្រាស់ iPhone ឲ្យថ្មកាន់បានយូរជាចំណុចវិជ្ជមានដែលគ្រប់គ្នាត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅ។ ជៀសវាងការឧស្សាហ៍ប្តូរថ្មថ្មីជាញឹកញាប់ ក្រៅពីខ្ជះខ្ជាយថវិកាអស់ច្រើន ទៀតសោតក៏ធ្វើឲ្យម៉ាស៊ីនឆាប់រងបញ្ហាកាន់តែធ្ងន់ធ្ងរផងដែរ។

១.អត់បិទម៉ាស៊ីន:ទម្លាប់បើកម៉ាស៊ីនប្រើប្រាស់រយៈពេល ២៤ ម៉ោងទល់ ៧ ថ្ងៃ ពុំជារឿងល្អនោះទេ ផ្ទុយទោវិញអ្នកគួរឧស្សាហ៍បិទបើកជាប្រចាំ ពោលក្រៅពីធ្វើឲ្យថាមពលថ្មកាន់ សោតយ៉ាងក៏ជួយឲ្យម៉ាស៊ីនដំណើរការលឿនផងដែរ។

២.ការផ្លាស់ប្ដូរសីតុណ្ហភាពជ្រុល:ការប្រែប្រួលសីតុណ្ហភាពឡើងចុះខុសប្រក្រតី ក៏មិនជារឿងល្អសម្រាប់ឧបករណ៍របស់អ្នក ខណៈបរិយាកាសក្តៅពេកអាចបំផ្លាញគ្រឿងម៉ាស៊ីន Hardware (សមាសភាគថ្មជាដើម) ធៀបនឹងត្រជាក់ពេកអាចធ្វើឲ្យម៉ាស៊ីនរាងគាំងស្ទក់ៗ។

៣.ឧស្សាហ៍ប្រើឧបករណ៍សាកឥតខ្សែ: ថ្វីបើមានភាពងាយស្រួល ប៉ុន្តែឧបករណ៍សាកឥតខ្សែគាំទ្រ iPhone 8 និង iPhone X ពិតជាបង្កផលប៉ះពាល់។ផ្អែកតាមការស្រាវជ្រាវពីអ្នកសរសេរអត្ថបទលើ ZDNet បានសង្កត់ធ្ងន់ការសាកបញ្ចូលថាមពលថ្មរហ័សតាមរយៈមុខងារឥតខ្សែ ជះឥទ្ធិពលខ្លាំងជាងការប្រើខ្សែធម្មតា ព្រោះមានន័យថាមុខងារនេះនឹងដាក់សម្ពាធទៅលើថ្មឲ្យធ្វើការកាន់តែខ្លាំង ពោលគឺពុំមានពេលសម្រាកចន្លោះក្នុងវដ្ដនៃការសាកនោះឡើយ។

៤.ប្រើប្រាស់ខ្សែដាច់ឬខូច:បើខ្សែខូច ដាច់ ឬប្រទាក់រញ៉េរញ៉ៃ ចាំបាច់ត្រូវរៀបចំឲ្យបានស្រួលបួល ព្រោះមិនត្រឹមតែធ្វើឲ្យថាមពលថ្មឡើងចុះខុសប្រក្រតីនោះទេ ទៀតសោតក៏អាចបង្កអគ្គិភ័យឆាបឆេះដល់ឧបករណ៍ថែមទៀតផង។

៥.ប្រើដុំសាកធូរថ្លៃ: មិនថាខ្សែឬដុំសាក គួរណាចំណាយលុយទិញប្រភេទធុនកណ្តាលឬយករបស់ល្អប្រើប្រាស់បានយូរ ជៀសវាងចង់ចំណេញទិញរបស់អន់មកប្រើប្រាស់ ក្រៅពីមិនបានយូរហើយ អាចនឹងធ្វើឲ្យម៉ាស៊ីនខូចផងដែរ៕

ដកស្រង់ពី៖sabay