Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រៀមៗ...មាស សុខសោភា បាន​ត្រៀម​បទថ្មីៗជាច្រើនរួច​ហើយ!

  • បោះពុម្ព

អតីតតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មថោន កញ្ញា មាស សុខសោភា បានបាត់មុខឈឹងលែងរវល់និយាយរឿងសិល្បៈក្រោយនាងដើរចេញពីថោនកាលពីដើមខែមិថុនា។

ប៉ុន្តែនាងសន្យាថា នឹងមិនឲ្យមហាជន ឬអ្នកគាំទ្រភ្លេចមុខនាង និងលែងបានស្ដាប់បទចម្រៀងថ្មីៗរបស់នាងឡើយ។ សុខសោភា និយាយថា បច្ចុប្បន្ននាងនៅសល់បទចម្រៀងក្នុងដៃជាង១០បទ ដែលជាប្រភេទបទញាក់កន្ទ្រាក់អារម្មណ៍ និងបទមនោសញ្ចេតនា។ នាង នឹងបញ្ចេញបទចម្រៀងទាំងនេះម្ដងមួយៗតាម Chanel Youtube ផ្ទាល់ខ្លួន។

ទន្ទឹមគ្នានេះ នាងក៏នឹងឆ្លៀតពេលដ៏មមាញឹកពីការងាររកស៊ីជាមួយបងប្អូន ដើម្បីផលិតបទចម្រៀងថ្មីៗបន្ថែមទៀតដែរ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ត ខណៈដែលមានការជ្រោមជ្រែងច្រើនពីសិល្បករជំនាន់ក្រោយ។ មាស សុខសោភា ប្រាប់ថា ថ្មីៗនេះមានប្អូនៗដែលនិយមផលិតបទចម្រៀងច្រៀងដោយខ្លួនឯង ឬ Original song បានទាក់ទងមកនាងដើម្បីចង់សហការគ្នាផលិតបទចម្រៀងដែរ។

ប៉ុន្តែនាងមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយ ព្រោះនាងកំពុងរវល់នឹងការងាររកស៊ី ហើយម្យ៉ាងនាងក៏កំពុងរកពេលសមស្របដើម្បីចេញបទដែលនៅសល់របស់ខ្លួនដែរ។ ក្រោយប្រកាសរកពេលចេញបទថ្មីនេះ នៅបន្ទាប់ពីនាងចេញបទមួយដែលមានចំណងជើងថា"ម្នាក់ឯងមិនស្លាប់ទេ"។

ក្រៅពីផលិតកម្មថោនដែលមាស សុខសោភា ធ្លាប់រួមសុខទុក្ខ និងបញ្ចេញសំឡេងឲ្យសាធារណជនបានស្គាល់និងគាំទ្រនាងកាន់តែច្រើនអស់រយៈពេលជិត១០ឆ្នាំមកនេះ គេក៏ឃើញតារាចម្រៀងរូបនេះនៅមានឱកាសបញ្ចេញសំឡេងរបស់ខ្លួនជាច្រើនវិធីទៀតដែរ។

ដូចជា តាមFacebook និងChanel Youtube ផ្ទាល់ខ្លួន ព្រមទាំងChanel ផលិតកម្មថ្មីមួយឈ្មោះ"CAMTRAX"ដែលគេដឹងថាជារបស់លោក មាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់នាង ដែលទើបតែដើរចេញពីផលិតកម្មថោនដូចនាងដែរនោះ៕

ដកស្រង់ពី៖ Sabay