Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំងសាក 20W ថ្មីអាចនឹងមកជាមួយ iPhone 12

  • បោះពុម្ព

iPhone 12 មួយចំនួនដែលចេញនាពេលមុខ ទំនងជាអាចនឹងប្រើប្រាស់ដុំសាកកម្លាំង 20W។ នេះបើផ្អែកតាមរូបភាពដុំសាកថ្មីរបស់ Apple ដែលត្រូវបានគេចែកចាយលើបណ្ដាញ Twitter។ iPhone 12 នឹងមានបួនម៉ូដែល ក្នុងនោះមានប្រភេទអេក្រង់ ៥,៤អ៊ីញ iPhone, មានប្រភេទអេក្រង់ ៦,១អ៊ីញចំនួនពីរ និងមានប្រភេទអេក្រង់ ៦,៧អ៊ីញ។

គេជឿជាក់ថាមាន iPhone ទំហំ ៦,១អ៊ីញចំនួនមួយ និង iPhone អេក្រង់ ៦,៧អ៊ីញ មានកាមេរ៉ា ៣គ្រាប់ ជាមួយនឹងប្រព័ន្ធ LiDAR ដែលវាទាំងពីរទំនងជាប្រភេទ Pro។គេមិនទាន់ដឹងច្បាស់ថាដុំសាក 20W នឹងមានផ្ដាច់មុខសម្រាប់តែប្រភេទ Pro ដូចជា iPhone 11 Pro/Pro Max ឬយ៉ាងណានោះទេ។គួរដឹងថា iPhone 11 Pro/Pro Max មានបំពាក់មកជាមួយនូវដុំសាកល្បឿនលឿន 18W ផ្ដាច់មុខ ខណៈ iPhone 11 ធម្មតានៅតែមានដុំសាក 5W ក្នុងប្រអប់ដដែល៕

ដកស្រង់ពី៖sabay