Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាន សុ​ម៉ា​លី ពិតជា​ឈាន​ដល់​ដំណើរ​​ថយក្រោយ​នៃ​សិល្បៈ​ពិត​មែន​ឬ?

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រិយមិត្តដែលធ្លាប់ទស្សនាការសម្តែងរបស់អតីតតារាសម្តែងសម្បូរសាច់ទ្រូង សាន សុម៉ាលី ជាក់ជាមិនខាន។

នាងធ្លាប់សាងបានស្នាដៃជាច្រើននៅជួរសិល្បៈកាលពីច្រើនឆ្នាំមុន រហូតជាប់ឈ្មោះកាកី ក្រោយថតរឿងបុរាណ។ រំលងជាច្រើនឆ្នាំមក នេះ សាន សុម៉ាលី បង្ហាញភាពតិចតួចបំផុតនៅលើវិថីសិល្បៈ។ គេមិនដឹងថា កត្តាអ្វីខ្លះដែលជម្រុញឱ្យនាងថមថយបែបនេះ។ ច្រើនឆ្នាំហើយ ដែល សាន សុម៉ាលី បាត់វត្តមាននៅលើភាពយន្តនានាមិនថា រឿងដុំ ឬភាគ រហូតស្ទើរតែធ្វើឱ្យគេភ្លេចមុខម្តងៗ។

បើទោះបីជានាងនៅបន្តបង្ហាញមុខក្នុងសង្គមសិល្បៈបែបណា ប៉ុន្តែការរំលេចស្នាដៃសិល្បៈថ្មីៗមិនត្រូវឃើញមានខុសឆ្ងាយពីមុន។ គេឃើញតារាស្រីរូបនេះបង្ហោះរូបភាពបែបជាអ្នកលក់ផលិតផលឡេតាមអនឡាញច្រើនជាង ការថតសកម្មភាពសិល្បៈបង្ហោះ។ មានសំណួរជាច្រើននិយាយថា ព្រោះតែការចរចាតម្លៃគ្នាមិនត្រូវ ទើប សុម៉ាលី មិនបន្តថតបាន។

ម្យ៉ាងអាចថា ការសម្តែងនាងឆ្លងកាត់ច្រើន រាប់ទាំងថតខារ៉ាអូខេដែរនោះ ជាភាពជំរុញឱ្យ អស់ចិត្ត ហើយប្តូរមុខរបរអាជីពថ្មី ។ ទោះបីជាយ៉ាងណា រហូតមកទល់ពេលនេះ សាន សុម៉ាលី នៅមិនទាន់រកបានគូជីវិត ដូចតារាស្រីរួមជំនាន់នៅឡើយទេ។

មិនដឹងថា មកពីមូលហេតុអ្វីដែលជម្រុញអោយនាងមិនទាន់នឹករឿងគ្រួសារ ខណៈអាយុនាងចូលដល់៣០ឡើងហើយនោះ។

v

ដកស្រង់ពី៖ កោះសន្ដិភាព