បណ្តាញសង្គម

ស្រី​ស្អាត ជី​មមី ធ្វើ​យ៉ាងណា​ទើប​អាច​ឱ្យ​Crush​​នាងសារភាព​ស្នេហ៍​បាន​?

រាជធានីភ្នំពេញ៖ ពិធីការីវ័យក្មេង ដងខ្លួនស្រឡូន ខ្ពស់ស្រឡៈនិងមានមុខមាត់សិចស៊ីនាង ជីមមី (Jimmy)

បានធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ បន្ទាប់ពីនាងបានទម្លាយការពិតជុំវិញរឿងរ៉ាវស្នេហារបស់នាងជាមួយប្រុសសង្ហា Jimmy ដែលធ្លាប់ជាមនុស្សមិនអើពើលើរូបនាងកន្លងមកបើទោះបីជានាងបានលួចចាប់ចិត្តលើគាត់មុនក៏ដោយ ។

ប្រិយមិត្តនិងអ្នកគាំទ្រស្រីស្អាត ជីមមី បានចោទជាសំណួរជាច្រើនទៅលើអ្នកទាំងពីរ ថាតើអ្នកណាលួចស្រលាញ់ (crush) លើនរណាមុន? មហាជនមួយចំនួនប្រាកដជាគិតថា ស្រីស្អាត ជីមមី ជាអ្នកសិល្បៈល្បីនិងមានរូបរាងស្រស់ស្អាតនិងសិចស៊ីយ៉ាងនេះ ប្រាកដជាត្រូវភាគីខាងប្រុសលួចស្រលាញ់និងតាមសុំស្នេហ៍មុនហើយមើលទៅ ។

ក៏ប៉ុន្តែការពិតនោះគឺថាពិធីការិនីសំបូរដោយវោហារស័ព្ទមិនចេះរីងស្ងួតនិងមានរូបរាងខ្ពស់ស្រឡៈដូចតារាបង្ហាញម៉ូដ ពិតជាមានភាពក្លាហានណាស់ ដោយនាងហ៊ានលាតត្រដាងការពិតថា គឺជារូបនាងទេដែលបានលួច crush តារាសម្តែងប្រុសដែលមានឈ្មោះដូចជារូបនាង គឺលោក Jimmy កូនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។ នាងបញ្ជាក់ថានាងបានលួចស្រលាញ់បុរសសង្ហានេះតាំងពីបានឃើញរូបលោកសម្តែងក្នុងបទចម្រៀងមួយរបស់តារាចម្រៀងស្រី មាស សុខសោភា តាំងពី ៥ ឆ្នាំមុនមកម្លេះ ។

ការលាតត្រដាងប្រវត្តិស្នេហានេះធ្វើឡើងកាលពីពេលថ្មីៗនេះ ក្រោយពីពិធីការីរាងស្រឡូនរូបនេះ និងគូស្នេហ៍លោកជីមមី ជាតារាសម្តែង បានសម្រេចចិត្តបង្កើតជាវីដេអូសំណួរ-ចម្លើយពីប្រវត្តិស្នេហារបស់អ្នកទាំងពីរទៅដល់មហាជន ដោយនៅក្នុងមានសំណួរចាក់ដោយ១សួរថា «តើនរណាជាអ្នកសារភាពស្រលាញ់មុន» ដោយពិធីការីរូបនេះ បានលើកឡើងយ៉ាងភ្លាមៗថារូបនាងជាសារភាពស្រលាញ់មុនកាលពី៥ ឆ្នាំមុនប៉ុន្តែ ត្រូវបានលោកជីមមី ដែលជាគូស្នេហ៍សព្វថ្ងៃនេះបដិសេធន៏កាលគ្រាមុននោះ ។

រីឯចំពោះមូលហេតុពិធីការី ដែលមានសមត្ថភាពនិយាយបានច្រើនភាសា រូបនេះលើកឡើងថា «បងប្អូនដឹងអត់កើតអីបានគាត់បដិសេធន៏ ពីព្រោះតែកាលដែលពេលនោះ នាងខ្ញុំមិនមែនមានរូបរាងដូចសព្វថ្ងៃនេះទេ កាលនោះខ្ញុំមានរូបរាងធ្លាក់ខ្លាំងរហូតដល់ ៦៨គីឡូ ដែលជារូបរាងមួយពិបាកនឹងទទួលយក» ។

យ៉ាងណាមិញបន្ទាប់ពីទទួលបានការបដិសេធន៏រួចមក នាងក៏បានអោយ crush របស់នាងត្រឡប់មកស្រលាញ់នាងវិញ ដោយការផ្លាស់ខ្លួនឯងជាបន្តបន្ទាប់តាំងពីភាពជោគជ័យក្នុងការងារក៏ដូចជាការថែរក្សាសម្រស់ឲ្យស្រស់សោភា កាន់តែទាក់ទាញ កាន់តែសិចស៊ីជាទីប៉ងប្រាថ្នារបស់បុរសទាំងពួង។

ចុងក្រោយ ការតស៊ូពង្រឹងសមត្ថភាព កសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈ ក៏ដូចជាការប្រែក្លាយរូបរាងពីធាត់ទ្រលុកទៅជាដងខ្លួនស្រឡូន សិចស៊ី ចង្កេះមួយក្តាប់ និងបបូរមាត់ពោរពេញដោយស្នាមញញឹម ធ្វើឲ្យ crush ដែលធ្លាប់តែមើលរំលងរូបនាង ងាកមកស្រលាញ់នាងនិងចងសម្ព័ន្ធស្នេហាយ៉ាងផ្អែមល្អែម ។

ជាការពិតណាស់ ការប៉ងអោយ Crush របស់នាងត្រឡប់មកស្រលាញ់វិញពិតជាទទួលបានផលវិញមែន ដោយរូបនាងផ្លាស់បន្តខ្លួនឯង និងបានសាងកេរ្តិឈ្មោះមានអ្នកគាំទ្រជាច្រើន ដែលអាចទាក់ចិត្តបុរសម្នាក់នោះមកវិញ។គួរបញ្ជាក់ផងដែរ កញ្ញាជីមមី និងលោកជីមមី ជាគូស្នេហ៍មានឈ្មោះដូចគ្នានេះ បានស្រលាញ់គ្នា និងសាងទំនាក់ទំនងស្នេហ៍អស់រយៈពេល ១ឆ្នាំជាងមកហើយ និងបានសាងការងារ និងស្នាដៃជាមួយគ្នាបានច្រើនផងដែរ៕

ដកស្រង់ពី៖ កោះសន្ដិភាព