Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងថ្ងៃ Nissan បង្ហាញឡាន SUV អត់ប្រើសាំងដំបូងរបស់ខ្លួន

  • បោះពុម្ព

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសពីថ្ងៃដាក់បង្ហាញរថយន្ត SUV អគ្គិសនីម៉ូដែល Ariya របស់ខ្លួន ដោយកំណត់យកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតែម្តង។

រថយន្ត Nissan Ariya ដែលនឹងក្លាយជាគូប្រជែងរបស់ Tesla Model Y នឹងបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុនមុនគេបង្អស់ ហើយនឹងមានលក់នៅលើទីផ្សារដទៃទៀត នៅទូទាំងពិភពលោក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា SUV អត់ប្រើសាំងដំបូងបង្អស់របស់ Nissan នេះ នឹងត្រូវផលិតនៅក្នុងរោងចក្រ Tochigi ក្នុងប្រទេសជប៉ុន។គួរឲ្យដឹងថា រថយន្ត Nissan Ariya នឹងមានបំពាក់បច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ProPilot 2.0 ដែលអនុញ្ញាតឲ្យវាអាចបន្ថែមល្បឿន, ជាន់ហ្វ្រាំង និងកាច់ចង្កូតដោយខ្លួនឯង ដោយមិនចាំបាច់បង្ខំឲ្យអ្នកបើកបរដាក់ដៃលើចង្កូតគ្រប់ពេលឡើយ៕

ដកស្រង់ពី៖sabay